RoseMag.Net | ល្បិច​ល្អៗ​ទាំង ៥ សម្រាប់​សុខភាព​ដែល​អ្នក​ត្រូវ​ដឹង!!! | Blog

ល្បិច​ល្អៗ​ទាំង ៥ សម្រាប់​សុខភាព​ដែល​អ្នក​ត្រូវ​ដឹង!!!

បញ្ចូល: December 19, 2016 ប្រភេទ: សុខភាព

នៅ​ថ្ងៃ​ណាមួយ​ អ្នក​ប្រាកដជា​បាន​ជួប​បញ្ហា​ ដែល​ត្រូវការ​ដោះស្រាយ​បន្ទាន់ជាក់​ជាមិនខាន ​ជាពិសេស​ នៅពេលដែល​អ្នក​នៅ​ម្នាក់ឯង។ ​ដូ​ច្នេះ​ហើយ​អ្នក​ត្រូវ​ចេះ​ពី ​វិធី​មួយ​ចំ​នួន​ខាងក្រោម ​ដើម្បី​អោយ​ការ​រស់នៅ​របស់​អ្នក​កាន់តែ​ប្រសើរឡើង​។​

១. នៅពេល​អ្នកចេញ​មុន​ ៖​
​សូម​កាច់​ទឹក​ទៅ​ខាង​ត្រជាក់ ​ហើយ​បើ​កវា​អោយ​អស់​លេខ ​ព្រោះថា​ទឹក​ត្រជាក់​អាច​ជួយ​ការពារ​បញ្ហា​អា​ឡែក​ស៊ី​ផ្សេងៗ​ ដោយ​វា​ជួយ​ផ្វិត​រន្ធ​រោម​របស់​អ្នក ការពារជាតិ​កខ្វក់​ និង​បាក់តេរី​ដែល​ចូលទៅក្នុង​រន្ធ​រោម​នោះ​។​

​២. វិលមុខ​ពេល​ក្រោក​ពី​គេង​ ៖​
​​ប្រសិនជា​អ្នក​ក្រោក​ពី​គេង ​ហើយ​នៅតែ​មាន​អារម្មណ៍​វិលមុខ​ រឺ​ងោកងុយ​ដដែល ​សូម​អ្នក​ដាក់​ជើង​ម្ខាង​ នៅលើ​ឥដ្ឋ​របស់​អ្នក​ព្រោះថា ​វា​នឹង​ជួយ​អោយ ​ខួរក្បាល​របស់​អ្នកដើរ​បាន​ត្រឹមត្រូវ​ឡើង​វិញ​។​

​៣. បង្កើន​ទំនុ​កចិត្ត​ ៖​
​​មុនពេល​ដែល​អ្នក​រៀបនឹង​ចូល​ទៅ​សម្ភាសន៍​ ហើយ​មាន​អារម្មណ៍​ថា​ភ័​យ​ខ្លាច​នោះ​ សូម​អ្នក​ធ្វើ​កាយវិការ​ដូ​ច​ជា ​មាន​ជ័​យ​ជំ​នះ​ដោយ​លើកដៃ​ទាំង​ ២ ​ឡើង​នោះ​អ្នក​នឹងបាត់​ភ័​យ​ ហើយ​ទទួលបាន​ទំ​នុ​ក​ចិត្ត​ឡើង​វិ​ញ​។​

​៤. ហត់​ខ្លាំង​ពេល​ហាត់ប្រាណ​ហើយ​ ៖​
​ប្រសិនជា​អ្នក​ហត់​ខ្លាំង ​បន្ទាប់ពី​ហាត់ប្រាណ​នោះ​ សូម​អ្នកទទួលទាន​ខ្ញី​ដូចជា​ តែ​ខ្ញី​ ​ម្ហូប​ធ្វើ​ពី​ខ្ញី​ព្រោះថា ​ការសិក្សា​បង្ហាញថា ​ខ្ញី​អាចជួយ​កាត់បន្ថយ​ការឈឺ​សាច់​ដុំ​បានដល់ទៅ​ ២៥%​ ឯ​ណោះ​។​

​៥. មួម៉ៅ​ដោយ​គ្មាន​មូលហេតុ​ ៖​
​​ប្រសិនជា ​អ្នក​មួម៉ៅ​ដោយ​គ្មាន​មូលហេតុ​នោះ​ សូម​អ្នកខាំ​ខ្មៅ​ដៃ​ នៅ​ច​ន្លោះ​ធ្មេញ​របស់​អ្នក ​ព្រោះថា​ ការ​ដែល​អ្នក​ខាំ​ខ្មៅ​ដៃ ​គឺ​ប្រៀ​ប​ដូចជា ​ការ​ដែល​អ្នក​ ញ​ញឺម​ដែរ ​ដូ​ច្នេះ​ហើយ​អ្នកនឹង​បញ្ចេញ​នូ​វ​អរ​ម៉ូ​ន​ដែល​ធ្វើអោយ​អ្នក​រីករាយ ​ហើយ​វា​នឹង​ស្ថិតនៅក្នុង​ខួរក្បាល​របស់​អ្នក៕ 

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!