RoseMag.Net | បន្លែ​ផ្លែឈើ ​ដែល​អ្នក​គ​ប្បី​​ទទួលទាន​ជាមួយគ្នា ដើម្បី​ទទួលបាន​សុខភាព​ល្អ!!! | Blog

បន្លែ​ផ្លែឈើ ​ដែល​អ្នក​គ​ប្បី​​ទទួលទាន​ជាមួយគ្នា ដើម្បី​ទទួលបាន​សុខភាព​ល្អ!!!

បញ្ចូល: December 19, 2016 ប្រភេទ: សុខភាព

​អ្នកដឹង​ទេ​ថា ​បន្លែ​ផ្លែឈើ​ទាំងអស់​ សុទ្ធតែជា​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​របស់​អ្នក។​ ​តែ​វា​ក៏​អាច​បំផ្លាញ​សុខភាព​របស់​អ្នក​ដែរ ​ប្រសិនជា​អ្នក​យក​វា​ទៅ​លាយ ឬ​បរិភោគ​ជាមួយ​បន្លែ​ប្រភេទ​ផ្សេង​ក្នុងពេល​តែមួយ។ ​ដូច្នេះ​ហើយ​បានជា​អ្នក​ត្រូវ​ដឹង​ពី​បន្លែ​ផ្លែឈើ​ ដែល​គប្បី​​ត្រូវបាន​លាយ​ជាមួយគ្នា​។​

​១. ស្ពៃ​ឆៃ​ស៊ីម ជាមួយនឹង​ក្រួច​ឆ្មា​រ​ ៖​
​​ស្ពៃ​ឆៃ​ស៊ីម​មាន​ផ្តុក​ទៅ​ដោយជាតិ​ដែក​ដ៏​សម្បូរ​ ​ហើយ​វារឹតតែ​ប្រសើរ​សម្រាប់​សុខភាព​អ្នក ​ប្រសិ​ជា​អ្នក​ទទួលទាន​វា​ជាមួយនឹង​ក្រូចឆ្មារ ​ព្រោះថា​ វា​នឹង​ជួយ​អោយ​រាងកាយ​របស់​អ្នក​ស្រូប​យកជាតិ ដែក​បាន​កាន់តែ​ប្រសើរ​ជាង​មុន​។​

​២. ប៉េង​ប៉ោះ ជាមួយនឹង​ប្រេង​អូ​លីវ​ ៖​
​​សារធាតុ​លី​ខូពីន និង ខា​រ៉ូ​ទី​ណូត​ ដែល​ត្រូវបាន​រកឃើញ​ នៅក្នុង​ផ្លែ​ប៉េង​ប៉ោះ​ ពិតជា​ល្អ​សម្រាប់​សុខភាព​បេះ​ដូង​របស់​អ្នក​ណាស់​ ហើយ​ចំណែកឯ​ប្រេង​អូ​លីវ​វិ​ញ ​ជួយ​គ្រប់​គ្រង​ជាតិ​ខូ​ឡេ​ស្តឺ​រ៉​ល់ សម្ពាធ​ឈាម និង​កោសិកា​ដែល​អាច​បង្ក​ទៅជា​ជ​ម្ងឹម​ហារី​កបានដែរ​។​

​៣. ត្រី ជាមួយនឹង​ម្សៅ​ធ្វើ​ការី​ ៖​
​នៅពេលដែល​អ្នក​លាយ​អាហារ​ ២​មុខ ​នេះ​បញ្ចូល​គ្នានោះ ជាតិ​អូ​មេ​ហ្កា​៣ DHA និង EPA​ ​ត្រូវបាន​រកឃើញ​ នៅក្នុង​នោះ​ដែល​អាច​កាត់បន្ថយ​ហា​និ​ភ័​យ​នៃ​ជ​ម្ងឺ​មហារីក​បាន​។​

​៤. ផ្លែ​ចេក ជាមួយនឹង​យ៉ា​អួរ ៖​
​វា​អាច​ល្អ​សម្រាប់​អាហារ​ពេលព្រឹក ឬ​អាហា​រស​ម្រន់​ នៅពេលដែល​អ្នក​ឃ្លាន​ផងដែរ ព្រោះថា​ជាតិ​ប៉ូ​តា​ស្យូម​ដែល​សម្បូរ​នៅក្នុង​ផ្លែ​ចេក​ ​និង​ប្រូតេអ៊ីន​ នៅក្នុង​យ៉ា​អួរ​ ជួយ​អោយ​សាច់​ដុំ​របស់​អ្នក​រឹងមាំ​បានល្អ​ ហើយ​បំពេញ​បន្ថែមម្តង​ទៀ​ត ​នូ​វ​អាមីណូអាស៊ីត​ ដែល​បាត់បង់​ នៅពេល​អ្នក​ធ្វើ​លំ​ហាត់ប្រាណ​ផងដែរ៕ 

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!