គ​ន្លឹះ​មួយចំនួន​ ជួយ​ព្យាបាល​បញ្ហា​លើស​ជាតិ​អាស៊ីត

ការ​ដែល​មាន​បញ្ហា​លើស​ជាតិ​អាស៊ីត​នេះ​ ប្រសិនជា​ទុក​យូរ​ទៅ​នឹង​អាច​ប៉ះ​ពាល់​ដល់​បេះ​ដូង​របស់​អ្នក​បាន​ ​ដោយ​អ្នក​អាច​មាន​អាកា​រៈ​ឈឹចាប់ ​ពី​ដើមទ្រូង​រហូតដល់​បំ​ព​ង់ក​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយក៏​អ្នក​កុំ​បារម្ភ​ថ្វី​ ព្រោះ​ថា ជ​ម្ងឺ​នេះ​អាចព្យាបាល​អោយ​ជា​សះ​ស្បើយ​តាម​បែប​ធម្មជាតិ​បាន​។​

១. ទឹក​ប្រទាល​កន្ទុយក្រពើ​ ៖​
​សូម​ទទួលទាន​ទឹក​ប្រទាល​កន្ទុយក្រពើ​អោយបាន ១​កែវ ​ជា​រៀងរាល់ថ្ងៃ​ ដើម្បី​ទទួលបាន​សុខភាព​ល្អ​ជា​រៀ​ង​រាល់ពេល​ និង​កម្រិត​ជា​អាស៊ីត ​នៅក្នុង​រាងកាយ​របស់​អ្នក​។​

​២. ទឹក​ក្រូចឆ្មារ​ ៖​
​ក្រូចឆ្មារ​កាត់បន្ថយ​ជាតិ​អាស៊ី​ដ ដោយ​អ្នក​ទទួលទាន​ទឹក​ក្រូចឆ្មា​រ លាយ​ជាមួយ​ទឹក​ក្តៅ​ឧ​ណ្ឌៗ​ជា​រៀង​រាល់ព្រឹក​បន្ទាប់ពី​ក្រោក​ពី​គេង​។​ ជាង​នេះ​ទៅទៀត វា​ក៏​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំ​លាយ​អាហារ​ផងដែរ​។​

​៣. ម្សៅ​បេកឃី​ង​សូ​ដា​ ៖​
​​រសជាតិ​ប្រហែលជា​មិន​មាន​ឱជារ​ស​ឆ្ងាញ់​ទេ ប៉ុន្តែ​វា​ពិតជា​អាចជួយ​កាត់បន្ថយ​ជាតិ​អាស៊ីត​នៅក្នុង​រាងកាយ​របស់​អ្នក​បាន​ពិតមែន​។​ ​មុនពេល​ចូល​គេង​ជា​រៀងរាល់យ​ប់ សូម​យក​ម្សៅ​បេកឃី​ង​សូ​ដា​១​ស្លាបព្រា​បាយ ​ទៅ​លាយ​ជាមួយនឹង​ទឹក​សុទ្ធ ​១​កែវ ​ហើយ​ផឹក​វា​រៀងរាល់យ​ប់​។​

​៤. កុំ​ទទួល​ទានអាហា​រដែល​មាន​ជាតិ​អាស៊ី​ត​ ៖​
​សូម​អ្នក​ចៀស​វាង​អោយ​បាននូ​វ​កាហ្វេ អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​​ និង​អាហារ​ដែលមាន​ជាតិ​កាល់​ឡូរី​ច្រើន។​

​៥. ផ្លែ​ចេក​ ៖​
​​ដោយសារតែ​ជាតិ​អាស៊ីត​ដែល​សម្បូរ ​នៅក្នុង​ផ្លែ​ចេក​នេះ វា​នឹង​ជួយ​កាត់បន្ថយ​ជាតិ​អាស៊ីត ជាពិសេស​នៅក្នុង​ខ្លាញ់​ក្បាលពោះ​។​

​៦. ទឹក​ដោះគោ​ត្រជាក់​ ៖​
​ទឹក​ដោះគោ​សំបូរ​ទៅដោយ​ជាតិ​កាល់ស្យូម ​ហើយ​ និង​កាត់បន្ថយ​ជាតិ​អាស៊ីត​នៅក្នុង​ក្បាលពោះ​ ​ដូច្នេះ​សូមអ្នក​ឧស្សាហ៍​ផឹកទឹក​ដោះ​គោ​ត្រជាក់ ​អោយបាន​ទៀ​ង​ទាត់៕

Loading...