យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ទឹក​ក្រូចឆ្មារ ​ដែល​អាច​ប្រើ​ជំនួស​ថ្នាំ​បាន!!!

ក្រូចឆ្មារ​មួយ​ផ្លែ​មាន​ផ្ទុក​ជាតិ​វីតាមីន C ដល់​ ៦៤%​ ហើយ​អ្នក​ជំនាញ​ជាច្រើន ​បានអោយដឹងថា​ ការ​ដែល​ទទួលទាន​ទឹក​ក្រូចឆ្មារ​មួយ​កែវ ​ជា​រៀ​ង​រាល់​ព្រឹក ​គឺ​ជាការ​ប្រសើរ​ខ្លាំងណាស់​ ព្រោះថា​វា​អាច​ផ្តល់​ជាតិ​ប្រូតេអ៊ីន ដល់​អ្នក​មុនពេល​អ្នក​ស្រស់ស្រូប​អាហារ​ពេលព្រឹក​។​

ខាងក្រោម​នេះ​ជា​បញ្ហា​សុខភាព​មួយ​ចំ​នួន ​ដែល​ទឹក​ក្រូចឆ្មារ​អាច​ប្រើ​ជំ​នួ​ស​ថ្នាំ​បាន​។​
​​១. ផ្សះការ​កើតមុន​ ៖​
​ទឹក​ក្រូចឆ្មារ​ជួយ​កាត់បន្ថយ​ជាតិ​អាស៊ីត ​នៅក្នុង​រាងកាយ​របស់​អ្នក ​ហើយ​បញ្ឈ​ប់ការ​កើតមុន​នៅលើ​មុខ​។ ដូចគ្នា​ដែរ​ ​អ្នក​​ក៏​អាច​យក​ទឹក​ក្រូចឆ្មារ ​ទៅ​លាង​សម្អាត​ផ្ទៃមុខ​របស់​អ្នក។​

​២. ប​ញ្ចុះ​ទម្ងន់​ ៖​
​​ជាតិ​វីតាមីន​នៅក្នុង​ផ្លែ​នេះ​ ជួយក​ម្រិតជាតិ​ស្ករ​ នៅក្នុង​ឈាម​អោយមាន​តុល្យភាព ហើយ​ថែមទាំង​គ្រប់​គ្រង​វា ​មិន​អោយលើស​ពេក ឬ​តិចពេក​។ ជាង​នេះ​ទៅទៀត​ ជាតិ​សរ​សៃ​​ដែល​មាន​​នៅក្នុង​នោះ ជួយ​កាត់បន្ថយ​ចំណង់​អាហារ និង​សម្រួល​ដល់​ប្រព័ន្ធ​រំ​លាយ​អាហារ​។​

​៣. ប្រឆាំងនឹង​ក្រួស​ក្នុង​តម្រង​នោម​ ៖​
​ដោយសារតែ​អ្នក​ទទួលបាន​ជាតិ​ប៉ូ​តា​ស្យូម​ច្រើន​ពី​ផ្លែ​ក្រូចឆ្មារ​នោះ​ វា​នឹង​ធ្វើអោយ​អេ​ស្ទែ​នៃ​អាស៊ីត​ស៊ី​ទ្រិ​ច​កើន​ខ្ពស់​ហើយ ​វា​នឹង​បញ្ឈ​ប់​ការវិវត្តន៍​នៃ​ដុំ​ក្រួស​នោះ​។​

​៤. ជួយ​ប្រព័ន្ធ​ភាព​សាំ​ ៖​
​​វា​ជួយ​ការពារ​ប្រព័ន្ធសរ​សៃ​​ឡាំ​ហ្វា​ទិ​ក ​ហើយ​នាំយក​ចេញ​នូ​វ​មេរោគ​ចេញពី​ខ្លួន​អ្នក​។​

​៥. ការពារ​ផ្តាសាយ​ ៖​
​ដោយសារតែ​​សំបូរ​ជាតិ​វីតាមីន C ដែល​អាច​ប្រឆាំងនឹង​មេរោគ ហើយ​ជួយ​ជ​ម្រុញ​ប្រព័​ន្ធ​ភាព​សាំ​នោះ។ វា​អាច​ប្រឆាំងនឹង​បាក់តេរី​មិនល្អ​ ដែល​ភាគច្រើន​នៅក្នុង​បាក់តេរី​នៅក្នុង​ខ្យល់​នា​រដូវ​រងារ៕