យល់​ដឹង​ពី​រោគ​សញ្ញា​ និង​វិធី​សាស្ដ្រ​ទប់​ស្កាត់​ជំងឺដុះ​សាច់​បំពង់​ក

Loading...

ពិត​ណាស់​ការ​រស់​នៅ​ប្រកប​ដោយ​អនាម័យ គឺ​អាច​ចៀស​ផុត​ពីការ​ចម្លង​មេរោគ​នានា ជាពិសេស​គឺ​បញ្ហា​រាក​រួស​តែ​ម្ដង។ ចំពោះ​បញ្ហា​នៃ​ជំងឺ​ដុះ​សាច់​បំពង់​កនេះ​ក៏​ទាម​ទារ​ការ​រស់​នៅ​ស្អាត​ដូច​គ្នា​ផង​ដែរ ពីព្រោះ​ពពួក​វីរុស និង​បាក់​តេរី​វា​អាច​បង្ក​អោយ​រលាក​ដុំ​សាច់​នៅ​បំពង់​ក​ជា​ហេតុ​ឈាន​ទៅ​ជំងឺ​ដុះ​សាច់​បំពង់​ក។

ប្រជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​តែង​តែ​ធ្លាប់​ឮពី​ជំងឺ​ដុះ​សាច់​បំពង់​ក​នេះ​ តែ​វា​ជា​ពាក្យ​ហៅ​របស់​ប្រជា​ពលរដ្ឋ​សាមញ្ញ​ប៉ុណ្ណោះ។ តាម​ពិត​ទៅ​ជំងឺ​នេះ​មិន​មែន​ជា​ការ​ដុះ​សាច់​បន្ថែម​ថ្មី​នៅ​ក្នុង​បំពង់​ក​ដូច​ដែល​ពួក​គាត់​គិត​ស្មាន​នោះ​ទេ វា​ជា​ការ​រលាក​រុំា​រៃ​នៃ​សាច់​អាមី​ដាល់​ ដែល​មាន​ស្រាប់​នៅ​ក្នុង​បំពង់​ក។ តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​អាកាស​ធាតុ​សាច់​អាមីដាល់ ក៏​មាន​ការ​ប្រែ​ប្រួល​វា​រង​ការ​រលាក​ភាគ​ច្រើន​មក​ពីមជ្ឈដ្ឋាន​ជុំ​វិញ ដែល​មិន​ល្អ និង​អាច​ចម្លង​គ្នា​ពីមនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ តាម​រយៈ​ខ្យល់​ដក​ដង្ហើម​បាន។ បញ្ហា​ខ្វះ​អនាម័យ​មាត់​ធ្មេញ​នាំ​អោយ​មាន​ការ​រលាក​ មាត់​ ច្រមុះ និង​បំពង់​ក។ ក្នុង​ករណី​រាង្គកាយ​គ្មាន​ប្រព័ន្ធ​ការពារ​ ឬប្រព័ន្ធ​ការ​ពារ​ខ្សោយ​ងាយ​បង្ក​ជំងឺ​ផ្សេងៗ និង​មាន​ការ​ពិបាក​ក្នុង​ការ​ព្យាបាល។ ដើម្បី​កុំ​អោយ​ពិបាក​វិនច្ឆ័យ​​ សូម​បង្ហាញ​រោគ​សញ្ញា​មួយ​ចំនួន​នៃ​ជំងឺ​ដុះ​សាច់​បំពង់​ក ៖
-មាន​​ការឈឺក និង​ឡើង​ក្រហម​ត្រង់​បរិវេណក
-រីក​សាច់​បំពង់​កធំ
-ក្អក
-ឈើ​ក្បាល​
-គ្រុន​ក្ដៅ
-ឈឺ​ខ្លួន​ប្រាណ
-មាន​អារម្មណ៍​ល្ហិត​ល្ហៃ
-ឡើង​គ្រាប់​សៗ​ដូច​គ្រាប់​អង្ករនៅ​នឹង​សាច់​បំពង់​ក
-ពិបាក​ហា​មាត់​ជាដើម។

ដូច​ដែល​លោក​អ្នក​បាន​ជ្រាប​ខ្លះ​ហើយ​ថា ជំងឺ​ដុះ​សាច់​បំពង់​ក​អាច​បង្ក​ឡើង​ពីពពួក​វីរុស និង​បាក់​តេរី​ ដូច្នេះ​នៅ​ពេល​ដែល​សមាជិក​គ្រួសារ​ណា​មួយ​មាន​រោគ​សញ្ញា​ទាំង​នេះ​គម្បី​ប្រញាប់​នាំ​គេ​ទៅ​មន្ទីរ​ពេទ្យ​ ដើម្បី​អោយ​គ្រូ​ពេទ្យ​ពិនិត្យ និង​ព្យាបាល​អោយបាន​ត្រឹម​ត្រូវ​ និង​ទាន់​ពេល​វេលា។

ចំណែក​ឯ​វិធី​សាស្រ្ដ​ការពារ​នៃ​ជំងឹ​នេះ​គឺ​ត្រូវ​រស់​នៅ​ដោយ​មាន​អនាម័យ និង​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការ​ហូប​ស្អាត ផឹក​ស្អាត រស់​នៅ​ស្អាត ជានិច្ច​ទើប​មាន​សុវត្ថិ​ភាព៕

Loading...