អ្នក​ដឹង​បាន​ដឹង!!! មើល​ក្រចកដៃ​ ដើម្បី​ដឹង​ពី​ស្ថានភាព​សុខភាព​​របស់​អ្នក​បាន

Loading...

​ជា​ការពិត​ណាស់​ដែលថា ​​ក្រចកដៃ​របស់​អ្នក​ពិតជា​មាន​សារៈ​សំខាន់​សម្រាប់​អ្នក​រាល់គ្នា​ ​ព្រោះថា​ វា​មិន​ត្រឹមតែ​ការពារ​ស្បែក​ ដែល​នៅក្នុង​ក្រចក​របស់​អ្នក​តែ​មួយ​មុខ​នោះទេ តែ​ថែមទាំង​ជួយ​បង្ហាញ​ប្រាប់​ពី​ស្ថានភាព​សុខភាព​របស់​អ្នក​ទៀតផង​។​

​១. មាន​រាង​ដូច​ចំណិត​ព្រះ​ខែ ​នៅលើ​ក្រចក​ ៖​
​​ការ​ដែល​មាន​រាង​ដូច​ចំណិត​ព្រះ​ខែ​ នៅលើ​គល់​នៃ​ក្រចកដៃ​របស់​អ្នក​បែប​នេះ ​មិនមែន​ជា​បញ្ហា​អ្វី​ឡើយ​ ​តែ​ជា​សញ្ញាណ​មួយ​ល្អ​បង្ហាញថា​ អ្នកមាន​សុខភាព​ល្អ ហើយ​ប្រព័ន្ធ​រំ​លាយ​អាហារ​របស់​អ្នក​ក៏​ល្អ​ដែរ​។​

​២. មាន​ផ្កាក្រចក​ ៖​
​​បើ​តាម​ជំនឿ​អ្នក​អាចនិយាយបា​ន​ថា ​អ្នក​ប្រហែលជា​មាន​លាប​ដោយ​ការ ​ឃើញ​មាន​ផ្តា​ក្រចក​នៅលើ​ក្រចកដៃ​របស់​អ្នក​។ ​ប៉ុន្តែ​ការពិតទៅ​បង្ហាញថា​ អ្នក​ខ្វះ​ជាតិ​វីតាមីន​មួយ​ចំ​នួន​នៅក្នុង​រាងកាយ ឬក៏​ជា​ប្រតិកម្ម​នៃ​បញ្ហា​អា​ឡែក​ស៊ី​។​

​៣. ការ​ដែល​មាន​ក្រចក​ខាំ​ជាប់​នឹង​សាច់​ ៖​
​​បញ្ហា​នេះ​អាចនឹង​អោយ​អ្នក​មាន​ការ​ឈឺ​ចាប់ តែ​អ្នកដឹង​ទេ​ថា ​វា​ក៏​បណ្តាល​មកពី​កង្វះ​ជាតិ​វីតាមីន B12 រួម​នឹង​ជាតិ​ដែក ​នៅក្នុង​រាងកាយ​របស់​អ្នក​។​

​៤. ក្រចក​ដែល​គ្មាន​ចំណិត​ព្រះ​ខែ​ ៖ ​
​​សញ្ញាណ​បញ្ជាក់ថា ​អ្នក​អាច​នឹង​មាន​ភាពស្មុគស្មាញ​ច្រើន អារម្មណ៍​ប្រែប្រួល​ឆាប់រ​ហ័​ស ឡើង​ទម្ងន់​ ​ហើយ​ជួប​បញ្ហា​ជ្រុះស​ក់​ដែល​បណ្តាលអោយ​ស្តើង​សក់​ទៀ​ត​ផង​។​

​៥. ក្រ​ចៀក​ដែលមាន​ពណ៌​ស​សុទ្ធ​ ៖​
​​សញ្ញាណ​នេះ​បង្ហាញ​ពី​បញ្ហា​ថ្លើម​របស់​អ្នក ​ដូចជា​ការចេញ​មូលសញ្ញា​នៃ​មេរោគ​ថ្លើម​ជាដើម៕

Loading...