ផ្លែឈើ​មួយ​ចំនួន​ដែល​អ្នក​មិនត្រូវ​យក​លាយ​បញ្ចូល​គ្នា​ ទោះ​វា​គ្មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​!!!

Loading...

បន្លែ និង​ផ្លែឈើ​សុទ្ធតែ​អាចធ្វើអោយ​អ្នក​មាន​សុខភាព ​ប៉ុន្តែ​យោងទៅតាម​ ការសិក្សា​មួយ​ចំនួន​បានអោយដឹងថា ​ការ​ដែល​ទទួលទាន​ផ្លែឈើ​ ២​មុខ ​ស្របពេល​តែ​មួយ​ មិនមែនជា​រឿង​ល្អ​នោះឡើយ​ ហើយ​ខាងក្រោម​នេះ​ ជា​ផ្លែ​ឈើមួយ​ចំ​នួន ​ដែល​អ្នក​មិនត្រូវ​លាយ​ជាមួយគ្នា​។​

​១. ក្រូច ជាមួយនឹង​ការ៉ុត​ ៖​
​​ទឹកក្រូច និង​ទឹក​ការ៉ុត​ គឺជា​ការ​លាយ​បញ្ចូល​គ្នា​ដ៏​អស្ចារ្យ តែ​អ្នក​ត្រូវ​ដឹងថា​ វា​អាច​ប៉ះពាល់​ដល់​បេះ​ដូង និង​ក្រ​លៀន​របស់អ្នក​បាន​ រួមទាំង​បញ្ហា​ដទៃ​ផ្សេង​ទៀត​ជាច្រើន ​ដែល​អ្នក​គ​ប្បី​​ចាប់អារម្មណ៍​។​

​២. ល្ហុង ជាមួយនឹង​ក្រូចឆ្មារ​ ៖​
​​ការ​លាយ​បញ្ចូល​គ្នា​នេះ ​អាច​ប៉ះពាល់​ដល់​បញ្ហា​ដំ​ណេ​ក​របស់​អ្នក​ ​ដែល​អាច​បណ្តាលអោយ​អ្នក​កើត​ជ​ម្ងឺ​គេង​មិន​លក់បាន​ទៀ​ត​ផង។ ​ដូ​ច្នេះ​ហើយ​សូម​អ្នក​ចៀ​សវាង​ការផ្តល់អោយ​កូន​រ​​​បស់​អ្នក​នូ​វ​ការ​លាយ​ប​ញ្ចួ​ល​គ្នា​ នេះ​បើទោះជា​វា​ធ្វើអោយមាន​សុខភាព​ល្អ​យ៉ាងណាក៏ដោយ​ចុះ​។​

​៣. ម្នា​ស់ ជាមួយនឹង​ទឺកដោះគោ​ ៖​
​​និយាយ​រូ​ម​ទៅក្នុង​មុខងារ​ណាក៏ដោយ​ក៏​ផ្លែ​ម្នាស់​ មិនគួរ​ត្រូវបាន​យកមក​លាយ​ជាមួយ​នឹង​នឹង​ទឹក​ដោះគោ​ឡើយ​។ ​ប្រសិនជា​អ្នក​ទទួលទាន​នូ​វ​ការ​លាយ​បញ្ច​ល​គ្នា​ទាំងពីរ​នេះ វា​អាច​បណ្តាលអោយ​អ្នក​វិលមុខ ឈឺ​ពោះ ឈឺក្បាល​ រាគរូស ​ហើយ​វា​ពិតជា​មាន​គ្រោះថ្នាក់​ខ្លាំងណាស់​សម្រាប់​ក្មេងៗ​។​

​៤. ត្របែក ជាមួយនឹង​ចេក​ ៖​
​​វា​អាច​នឹង​បណ្តាលអោយ​មាន​ជាតិ​ហ្គា​ស​ក្នុង​ខ្លួន​កើនឡើង ដែល​នឹង​ធ្វើអោយ​អ្នក​វិលមុខ ឈឺក្បាល និង​ឈឺពោះ​ជាដើម៕

Loading...