RoseMag.Net | បញ្ហា ៣ យ៉ាង​ធំៗ​ ដែល​ត្រូវ​ប្រឈម​ក្រោយ​ការ​សម្រាលកូន​ដោយ​វះកាត់ | Blog

បញ្ហា ៣ យ៉ាង​ធំៗ​ ដែល​ត្រូវ​ប្រឈម​ក្រោយ​ការ​សម្រាលកូន​ដោយ​វះកាត់

បញ្ចូល: December 14, 2016 ប្រភេទ: សុខភាព

ការពិត​ទៅ ​ការ​សម្រាលកូន​ដោយ​វះកាត់​មិនមែន​ជា​បំណង​របស់​មនុស្ស​ស្រី​គ្រប់​រូប​នោះ​ទេ​ ហើយ​វា​ក៏​មិនមែនជា​រឿង​ដែល​ត្រូវ​ភ័យខ្លាច​ដែរ​ ប្រសិនជា​អ្នក​ត្រូវបាន​វេជ្ជបណ្ឌិត​ស្នើរ​អោយ​ធ្វើ​ការវះកាត់​នោះ​។​

​ទោះជា​យ៉ាងណាក៏​ដោយការ​សម្រាលកូន​ដោយ​ការវះកាត់​នេះ​ ​អាច​ផ្តល់​ផល​ពិបាក​ ៣ ​យ៉ាង​ធំៗ​ដែល​អ្នក​ម្តាយ​មួយ​ចំនួន ​មិនដែល​បង្ហាញ​បទពិសោធន៍​។​

​១. ចលនា​ពោះ​វៀន​លើកដំ​បូ​ង​ ៖​
​​បើ​ទោះជា​គ្មានន​រណា​ម្នាក់​ប្រាប់​អ្នក​ក៏ដោយ ក៏​អ្នក​ត្រូវ​ដឹងថា​ នៅពេលដែល​អ្នក​ធ្វើ​ការបញ្ចេញ​ចោល​ចោល​ជា​លើក​ដំបូង ​បន្ទាប់ពី​វះកាត់​នោះ​ អ្នក​នឹង​ទទួលស្គាល់​ពី​ការឈឺចាប់​ដែល​ស្ទើរតែ​មិនអាច​ទ្រាំ​បាន​ នៅពេលដែល​ពោះ​វៀន​អ្នកធ្វើ​ចលនា​ ដើម្បី​បញ្ចេញ​ចោល​ជា​លើក​ដំ​បូ​ង​។​

​២. មាន​បញ្ហា​ក្នុង​ការរួម​រ័​ក្ស​ ៖​
​​ក្រោយពេល​វះកាត់​រួចហើយ​នោះ បើ​ទោះជា​វាមាន​រយៈពេល​ ១ ទៅ ២​ខែ ក្រោយ​សម្រាលកូន​ក៏ដោយ​​​ ​ក៏​អ្នកនឹង​ទទួលបាន​ភាពឈឺចាប់ ​នៅពេលដែល​អ្នក​រួម​រ័ក្សជា​លើក​ដំ​បូ​ង​បន្ទាប់ពី​វះកាត់​ដោយសារតែ​ល​ទ្ធ​ផល​នៃ​ផលវិបាក​នៃ​ការវះកាត់​។​

​៣. ហូរឈាម ​៖​
​​វា​នឹងមាន​ឈាម​ហូរ​ដូចគ្នា​ បើ​ទោះជា​អ្នក​សម្រាលកូន​ដោយ​ការវះកាត់ ឬ ដោយ​ធម្មជាតិ​ក៏ដោយ។​ ​ប៉ុន្តែ​អ្នក​ត្រូវ​ដឹងថា​ ការ​សម្រាល​ដោយ​វះកាត់​នឹង​ធ្វើអោយ​អ្នក​មាន​ឈាម​ហូរ​ច្រើន​រយៈពេល​ច្រើន​ថ្ងៃ​ ដែល​អាច​ឈានដល់​ ១ ​សប្តាហ៍​បន្ទា​ប់​ពី​សម្រា​ល​កូន​ផងដែរ៕

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!