តិច​និក​ថែ​រក្សា​ខ្នង​អោយ​សិច​សុី និង​ទាក់​ទាញ!!!

Loading...

ការ​ងារ​ប្រចាំ​ថ្ងៃ​អាច​នឹង​កែ​ប្រែ​ទម្រង់​ដង​ខ្លួន​អោយ​ខុស​ពី​ប្រក្រតីណាមួយ​ បើ​មិន​សូវ​បាន​ហាត់​ប្រាណ​ទៀត​នោះ សាច់​ដុំ​ខ្នង ទ្រូង និង​ដៃ ប្រាកដ​ប្រែ​ជា​ខូច​សោភណ​ភាព​មិន​ខាន។ អាស្រ័យ​ហេតុ​នេះ​អ្នក​គួរ​ទម្លាប់​ខ្លួន និង​ហាត់​ប្រាណ ​ដើម្បី​រក្សា​ដង​ខ្លួន​អោយ​ត្រង់​ស្អាត​សុិច​សុី​ឡើង​វិញ។

+វិធីសាស្ដ្រទី១ ៖ តម្រង់​ខ្លួន :
១-សម្រាប់​អ្នក​ធ្វើ​ការ​អង្គុយ​ក្នុង​ការិយាល័យ​នៅ​មុខ​កុំព្យូទ័រ​យូរ​ៗ​អាច​នឹង​មាន​សាច់​ដុំ​ខ្នង​ខ្សោយ​ហើយ​ខ្នង​មិន​ត្រង់​ល្អ​នោះ​ទេ ថែម​ទាំង​មាន​ខ្លាញ់​យីក​យោក​ទៀតផង។ បើ​ចង់​ដឹង​ថា​តើ​អ្នក​មាន​បញ្ហា​នេះ​មែន​ឬអត់​គួរ​ឈរ​ផ្អឹប​ជាប់​នឹង​ជញ្ជាំង​រាប​ស្មើ​​ ប្រសិន​បើ​ប៉ះ​តែ​គូទ​ហើយ​មិន​ប៉ះខ្នង​ ក្បាល និង​ស្មា​ទេ​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​ទម្លាប់​តម្រង់​ខ្លួន​ឡើង​វិញ។

២-វិធី​តម្រង់​ខ្លូន​អោយ​ត្រង់ ឈរ​បែរ​មុខ​ទៅ​ជញ្ជាំង​ ហើយ​ព្យាយាម​ផ្អឹប​ស្មា​ទាំង​សងខាង​ទៅ​ផ្ទៃ​ជញ្ជាំង បន្ទាប់​មក​ទម្លាក់​ចង្កា​ចុះ​ក្រោម​បន្ដិច​ ហើយ​ងាក​ក្បាល​បន្ដិច។ ព្យាយាម​រក្សា​ជំហរ​នេះ​កុំ​អោយ​ខ្នង​កោង ហើយ​ស្មា​មិន​លើក​ឡើង​លើ​ពេក​ប្រមាណ​ជាបីបួន​នាទី រហូត​មាន​អារម្មណ៍​ធូរ​ស្បើយ។ គួរ​ធ្វើ​បែប​នេះ​អោយ​បាន​ ២ទៅ៣ ដង​ក្នុង​មួយ​ថ្ងៃ។

+វិធីសាស្ដ្រទី២ ៖ លំហាត់​ប្រាណ :
១-ក្នុង​ទិញ​សម្ភារ និង​សម្លៀក​បំពាក់​កីឡា​ហើយ​តាំង​ចិត្ដ​ហាត់​កីឡា​ជា​ប្រចាំ។
២-មុន​នឹង​ហាត់​ប្រាណ គួរ​កម្ដៅ​សាច់​ដុំ​ជា​មុន​សិន ដោយ​ហាត់​ប្រាណ​របៀប Cardio ប្រមាណ​ជា ១០នាទីមុន​សិន។
៣-ក្បាច់​ហាត់​ប្រាណ​ដំបូង អាច​ជា​ក្បាច់​ Cobra Pose ដោយ​សារ​ក្បាច់​នេះ​ជួយ​ពង្រឹង​សាច់​ដុំ​ពោះ ពង្រឹង​ជើង និង​គូទ។ ក្បាច់​នេះ​ត្រូវ​ហាត់​រក្សា​ស្ថាន​ភាព​នេះ ៣ដង្ហើម រួច​បន្ទាប​ទ្រូង​ និង​ជើង​មក​ក្រោយ​បន្ដិច​ រួច​ចាប់​ផ្ដើម​ម្ដង​ទៀត​ និង​បន្ដ​ធ្វើ​អោយ​បាន​ ១០ដង៕ 

Loading...