RoseMag.Net | នេះ​ហើយ​ជា​វត្ថុ​សម្រាប់​ការពារ​ជម្ងឺ​មហារីក​ស្បែក​ដ៏​អស្ចារ្យ​បំផុត!!! | Blog

នេះ​ហើយ​ជា​វត្ថុ​សម្រាប់​ការពារ​ជម្ងឺ​មហារីក​ស្បែក​ដ៏​អស្ចារ្យ​បំផុត!!!

បញ្ចូល: December 13, 2016 ប្រភេទ: សុខភាព

រមៀត ក្រៅ​ពី​ជួយ​​ថែរក្សា​ស្បែក​ឲ្យ​ស្អាត​ផូរផង់​តាម​បែប​ធម្មជាតិ វា​ក៏​អាច​ជួយ​ទប់​ស្កាត់​ការ​ចម្រើន​លូតលាស់​របស់​កោសិកា​មហារីក​ផង​ដែរ។ លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​បាន​ឲ្យ​ដឹង​ថា សារធាតុ Curcumin ដែល​មាន​នៅ​ក្នុង​រមៀត អាច​ជួយ​ទប់​ស្កាត់​ការ​រីកលូតលាស់​នៃ​កោសិកា​មហារីក​ស្បែក​បាន ព្រោះ​សារធាតុ​នេះ នឹង​ចូល​ទៅ​ទប់​ស្កាត់​ប្រូតេអ៊ីន ​ដែល​ធ្វើ​ឲ្យ​កោសិកា​មហារីក​លូតលាស់។

ក្រៅ​ពី​នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា សារធាតុ Curcumin អាច​ទប់​ស្កាត់​ការរីករាល​ដាល​នៃ​ជម្ងឺ​មហារីក​សុដន់​បាន (នេះ​តាម​លទ្ធផល​នៃ​ការ​ពិសោធ​លើ​សត្វ​កណ្ដុរ)។ ថ្វី​ត្បិត​តែ​ពុំ​មាន​ការ​សាកល្បង​ពិសោធ​លើ​មនុស្ស​ក៏​ដោយ ក៏​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា អ្នក​ដែល​ទទូល​ទាន​រមៀត​ជា​ប្រចាំ​មាន​អត្រា​ប្រឈម​នឹង​ជម្ងឺ​មហារីក​ទាប​ជាង ​អ្នក​មិន​សូវ​បាន​ទទួល​ទាន៕ 

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!