RoseMag.Net | ៣ ចំណុច​ដែល​អ្នក​គួរ​ដឹង ទាក់​ទង​នឹង​អត្ថប្រយោជន៍​របស់​ខ្ញី | Blog

៣ ចំណុច​ដែល​អ្នក​គួរ​ដឹង ទាក់​ទង​នឹង​អត្ថប្រយោជន៍​របស់​ខ្ញី

មនុស្ស​មិន​តិច​ទេ​ ដែល​មិន​ចូលចិត្ត​បរិភោគ​ខ្ញី​ តែ​ក៏​មាន​មនុស្ស​ជាច្រើន​ដែរ ​ដែល​ចូលចិត្ត​ទទួល ទាន​ហើយ​​ និង​ចូលចិត្ត​ក្លិន​ដ៏​ឈ្ងុយ​របស់​វា​ផងដែរ​។​ ​តាមពិតទៅ​​ ខ្ញី​មាន​ដើម​កំណើត​មកពី​ប្រទេស​ចិន ប៉ុន្តែ​វា​មាន​ដាំ​ដុះនៅ​គ្រប់​ទីកន្លែង​ស្ទើរតែ​ជុំ​វិ​ញ​ពី​ភព​លោក​។​

​ប្រទេស​ជាច្រើន​បាន​ប្រើប្រាស់​វា​ជា​ថ្នាំ​ និង​ជា​អាហារ ខាងក្រោម​នេះ​ជា​អត្ថប្រ​យោ​ជ​ន៍​របស់​ខ្ញី​ ៖​
​​១. ប្រឆាំងនឹង​ជ​ម្ងឹម​ហារីក​ ៖​
​ការ​សិក្ស​បង្ហាញថា ​ខ្ញី​អាច​លុប​បំ​បាត់​កោសិកា​មហារីក​ មាន​ន័​យ​ថា ​វា​អាច​បញ្ឈ​ប់​ការលូតលាស់​នៃ​កោសិកា​នោះ​។​ ​ជាង​នេះ​ទៅទៀត ​អ្នក​ដែល​ទទួលទាន​ខ្ញី​បាន​ច្រើន​នោះ​ អាច​កាត់បន្ថយ​នឹង​ហានិ​ភ័​យ​នៃ​ជ​ម្ងឺ​មហារីក​ពោះ​វៀ​ន ​ហើយ​នឹង​បញ្ហា​រលាក​ពោះ​វៀ​ន​។​

​២. បំបាត់អា​ការៈឈឺក្បាល​ ៖​
​​ខ្ញី​ពិ​ត​ជា​អាច​កាត់បន្ថយ​ការ​ឈឺចាប់​បាន​យ៉ាង​ប្រាកដ​មែន ​ដោយ​អ្នក​គ្រាន់តែ​ផឹកទឹក​ខ្ញី​ ដែល​ដាំ​ក្តៅៗ​ហើយ​អ្នក​ក៏​អាច​បន្ថែម​ទឹក​ឃ្មុំ​បាន​ទៀត​ផង​។​

​៣. ស​ម្រួល​ប្រព័​ន្ធ​រំ​លាយ​អាហារ​ ៖​
​ឬ​សគល់​នៃ​ការ​ដែលមាន​ក្បាលពោះ​សំ​ប៉ែត និង​សុខភាព​ពោះ​ល្អ​​ គឺ​ខ្ញី​នេះហើយ​។​ ​ប្រសិនជា​អ្នកមាន​អារម្មណ៍​ថា​ ឈឺពោះ​ សូម​ហាន់​ខ្ញី​ជា​បន្ទះ​ស្តើង​ ៣​ ​ទៅ​ ៤​ បន្ទះ​ ហើយ​យកទៅ​ស្ងោរ​ជាមួយ​ទឹក​អោយ​ពុះ​ រួច​បន្ថែម​ទឺកឃ្មុំ​ ហើយ​ចាំ​ផឹក​វា​ជា​ការ​ស្រេច៕

iTsumoជាតាក់ស៊ី ដែល ថ្លៃជិះថោកជាងគេបំផុត