វិធីពីរយ៉ាងបំបាត់ក្រចកលឿង តាមរូបមន្តធម្មជាតិ

ជំនួសដោយការប្រើសារធាតុគីមីគ្រោះថ្នាក់ ដើម្បីលាងក្រចកដៃលឿងរបស់អ្នកនោះ, អ្នកគួរតែសាកល្បងជាមួយនឹងរូបមន្តធម្មជាតិ ដែលមិនត្រឹមតែចំណាយប្រាក់តិចប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមិនប៉ះពាល់ដល់សុខភាពរបស់អ្នកទៀតផង។ រូបមន្តទាំងនោះរួមមាន៖

១. ក្រូច៖
- យកកូនចានមួយ ហើយច្របាច់ក្រូចឆ្មារមួយចំហៀងទៅក្នុងចាន។ បន្ទាប់មកត្រាំក្រចកដៃរបស់អ្នកជាមួយនឹង ទឹកក្រូចឆ្មារសម្រាប់រយៈពេល ១៥ នាទី។
- បន្ទាប់មកទៀតយកច្រាសទន់រូសក្រចករបស់អ្នកថ្នមៗ ដើម្បីកាត់បន្ថយជាតិលឿងដែលនៅជាប់លើក្រចករបស់អ្នក។
- ជាចុងក្រោយ, លាងសំអាតដៃរបស់អ្នកជាមួយនឹងទឹកក្តៅឧណ្ហៗ បន្ទាប់មកលាបឡេផ្តល់សំណើម។
- អនុវត្តវិធីនេះពីរដងក្នុងមួយថ្ងៃរហូតទាល់តែអ្នកឃើញពីលទ្ធផល។

២. ថ្នាំដុសធ្មេញ
- ច្របាច់ថ្នាំដុសធ្មេញបន្តិចដាក់នៅលើក្រចកដៃរបស់អ្នក។
- ទុកចោលយ៉ាងហោចណាស់ ១០នាទី។
- យកច្រាសសរសៃរទន់ទៅរូសពីលើក្រចក។
- លាងក្រចករបស់អ្នកដោយប្រើសំលី ហើយត្រាំជាមួយនឹងទឹកក្តៅឧណ្ហៗ។
- អនុវត្តវិធីនេះ ៣ ដងក្នុងមួយសប្តាហ៍សម្រាប់រយៈពេល ១ ខែ៕

Loading...