ទាយ​ចិត្ត​មនុស្ស តាម​រយៈ​ការ​ហៅ​ខ្លួន​ឯង

Loading...

មនុស្ស​ម្នាក់ៗ​ហៅ​ខ្លួន​ឯង​ដោយ​ពាក្យ​ផ្សេងៗ ដែល​អាច​បញ្ជាក់​នូវ​និស្ស័យ ចិត្ត​គំនិត​របស់​គេ​បាន។ តោះ! ចង់​ដឹង​ថា ការ​ហៅ​ខ្លួន​ឯង អាច​បញ្ជាក់​ពី​និស្ស័យ និង​ចិត្ត​គំនិត​របស់​គេ​យ៉ាង​ណា​ខ្លះ​នោះ សូម​អាន​ទាំង​អស់​គ្នា នូវ​ក្បួន​ទាយ​ខាង​ក្រោម​នេះ។

១. ខ្ញុំ ៖ ជា​មនុស្ស​អារម្មណ៍​ល្អ ពេល​ខ្លះ​អារម្មណ៍​អាក្រក់ ពិបាក​ស្មាន​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ខ្ពស់ តែងតែ​ធ្វើ​ខ្លួន​ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់ ប៉ុន្តែ​បើ​ជួប​អ្នក​ដែល​ស្អប់ ឬ​សត្រូវ​វិញ គ្មាន​ថ្ងៃ​គេច​ចេញ​នោះ​ទេ ច្បាស់​ជា​សម្រុក​ចូល​មិន​ខាន។

២. យើង ៖ ជា​មនុស្ស​មាន​អារម្មណ៍​ល្អ​ជាង​អ្នក​ដទៃ មិន​សូវ​មាន​ភាព​ជា​អ្នក​ដឹក​នាំ ជា​មនុស្ស​ឆាប់​រំជួល​ចិត្ត មិត្ត​ភក្ដិ​តែង​ចាត់​ទុក​ថា ជា​មនុស្ស​រឹងប៉ឹង ពូកែ​ប្រកែក ប៉ុន្តែ​ពេល​ជួប​សត្រូវ នឹង​ព្យាយាម​ដើរ​គេច​ចេញ​ទៅ​វិញ។

៣. គេ ៖ ជា​មនុស្ស​មាន​ភាព​រវាស​រវៃ ភាគ​ច្រើន​រៀន​ពូកែ និង​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ខ្ពស់ ជា​មនុស្ស​ស្រឡាញ់​ចិត្ត​ស្មោះ ឆាប់​ឆេវឆាវ ចូល​ចិត្ត​តិះដៀល​អ្នក​ដទៃ​ម្ដងម្កាល។

៤. នាង​ខ្ញុំ ៖ ជា​មនុស្ស​ស្រស់ថ្លា​រីករាយ ប៉ុន្តែ​ឆាប់​ខឹង មាន​ចរិត​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត ពិបាក​ស្មាន​ក្នុង​ចិត្ត បើ​ជួប​សត្រូវ នឹង​មិន​ចូល​ចិត្ត​ឡើយ នឹង​ដើរ​គេច​ចេញ​តែ​ម្ដង មិន​សូវ​មាន​ភាព​ជា​អ្នក​ដឹក​នាំ ប៉ុន្តែ​មាន​ចិត្ត​ចង់​ធ្វើ​ជា​អ្នក​ដឹក​នាំ។

៥. អញ ៖ ជា​មនុស្ស​រឹងប៉ឹង ខឹង​ញឹកញាប់ តែងតែ​មាន​អារម្មណ៍​មិន​ល្អ បើ​ជួប​សត្រូវ សម្រុក​ចូល​តែ​ម្ដង។

៦. ឈ្មោះ​ខ្លួន​ឯង ៖ ជា​មនុស្ស​អារម្មណ៍​ល្អ​ខ្លាំង មិន​សូវ​ខឹង​អ្នក​ណា ចូល​ចិត្ត​លេង​សប្បាយ បើ​ជួប​សត្រូវ តែង​ថយ​ឆ្ងាយ មិន​ចូល​ជិត​នោះ​ទេ៕ 

Loading...