ក្បួន​ទស្សន៍ទាយជោគវាសនា តាមថ្ងៃខែឆ្នាំកំណើត

Loading...

ដើម្បី​ទស្សន៍ទាយជោគវាសនាតាមឆ្នាំកំណើតនោះ គឺត្រូវគណនាលេខថ្ងៃ ខែ ឆ្នាំកំណើតដោយបូកពន្លាតរហូត​នៅ​សល់​តែ​ខ្ទង់​រាយ រួច​តាម​ដាន​មើល​លទ្ធ​ផល​។

* ឧទាហរណ៍ ៖ ១១+១២+១៩៩២ = ២០១៥ , ២ + ០ + ១ + ៥ = ៨ ដូច្នេះលេខរបស់អ្នកគឺ ៨ ។

១-អ្នកមាន​សុខភាព​ល្អ​ណាស់​នៅ​ខែ​នេះ ក្បាល​របស់​អ្នក​ផ្ទុក​ពេញ​ទៅ​ដោយ​គោល​បំណង និង​ដំណោះ​ស្រាយ​ថ្មីៗ សម្រាប់​ធ្វើ​កិច្ច​ការ​។ ឆ្នាំ២០១៧​ នឹង​មាន​ទ្រព្យ​ហូរ​ចូល​ច្រើន​ជាង​ឆ្នាំ ២០១៦ ដែល​ជួន​កាល​ហាក់​ដូច​ជាឯកោ​ណាស់។ ក្នុង​ការ​រង់​ចាំ​ភ័ព្វ​សំណាង​ថ្មី អ្នក​ត្រូវ​ធ្វើ​ចិត្ដ​អោយ​សប្បាយ​ដោយ​ទទួល​ការ​ណាត់​ជួប​មិត្ដ​ភក្ដិ​អោយ​បាន​ច្រើន។

២-លេខ​នេះ​ជាលេខ​សម្រាប់​អ្នក​មាន​ស្នេហា មាន​គម្រោង​រួម​គ្នា​​ឬមាន​ការ​ណាត់ជួប​យ៉ាង​សំខាន់។ អ្នក​ត្រូវ​ចេញ​ដើរ​កម្សាន្ដ មានកាណាត់​ជួប​ដោយ​ឥត​ព្រាង​ទុក ពីព្រោះ​វា​ជាកូន​សោបើក​ទ្វារ​បេះ​ដូង​របស់​អ្នក។

៣-អ្នក​ត្រូវ​តែ​ជម្រុះ​ចោល​អោយ​អស់​នូវ​ទុក្ខ​កង្វល់​ ដែល​អ្នក​ត្រូវ​ប្រឈម​មុខ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុនបន្ទាប់​ពី​មាន​រឿង​រកាំរកូស​រវាង​ប្ដី-ប្រពន្ធ​មក។ នៅ​ឆ្នាំ​២០១៧ នឹង​នាំ​មក​នូវ​សេចក្ដី​រីក​រាយ​លើ​គ្រប់​វិស័យ​ (ស្នេហា និង​ការងារ)។

៤-អ្នក​មិន​ត្រូវ​មាន​គំនិត​រវើ​រវាយ​ខ្លាំង​ពេក​ទេ​នៅខែ​នេះ ពីព្រោះ​ភាព​យឺត​យ៉ាវ ឬការ​ផ្លាស់​ប្ដូរ​កម្មវិធី​ឥតព្រាង​ទុក អាច​ធ្វើ​អោយ​យឺត​គម្រោង​ការ​របស់​អ្នក និង​បរិយាកាស​ប្រែ​ជា​តាន​តឹង។ អ្នក​ក៏​ត្រូវ​យោគ​យល់​ដល់​ដៃ​គូ​របស់​អ្នក​ផង​ដែរ ប្រសិន​បើ​អ្នក​ចង់​បញ្ចៀស​ភាព​ខ្វែង​គំនិត​រវាង​ប្ដី-ប្រពន្ធ​របស់​អ្នក។

៥-ទំនាក់​ទំនងស្នេហា​របស់​អ្នក​ប្រព្រឹត្ដ​ទៅ​យ៉ាង​ល្អូក​ល្អិន​ប្រៀប​ដូច​បាន​ស្នេហា​ថ្មោង​ថ្មី។ អ្នក​មិន​ត្រឹម​តែ​ទទួល​ជោគ​ជ័យ​ខាង​ស្នេហា​ប៉ុណ្ណោះ​ទេ មុខ​របររក​សុី​ក៏​កាក់​កប​ខុស​ពីធម្មតា​ដែរ។

៦-រឿង​រ៉ាវ​ក្នុង​ឆ្នាំ​ចាស់​ត្រូវ​បាន​បញ្ចប់​ជាស្ថាពរ ដើម្បី​បង្កើន​សម្ពន្ធ​ភាព​នាពេល​បច្ចុប្បន្ន។ អ្នក​អាច​នឹក​ឃើញ​គម្រោង​ការ​ថ្មីៗ ហើយ​ប្លែក​ៗ​ដែល​ធ្វើ​អោយ​ជីវិត​ស្នេហា​របស់​អ្នក​រឹត​តែ​ប្រសើរ​។

៧-ត្រូវ​ក្លា​ហាន​ឡើង​នៅ​ខែ​ចុង​ឆ្នាំ​នេះ ព្រោះ​អ្នក​ត្រូវ​ហ៊ុម​ព័ទ្ធ​ដោយ​ដំណាក់​កាល​ពិបាក ព្រោះ​អ្នក​ប្រកប​កិច្ច​ការ​អ្វី​ក៏​មិន​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន​នោះ​ទេ។ គួរ​ឆ្លៀត​ឱកាស​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​រឿង​ស្នេហា ហើយ​ប្រាប់​គេ​អោយ​ដឹង​ច្បាស់​ពី​អ្វី​ដែល​អ្នក​ទុក​ក្នុង​ចិត្ដ។

៨-ខែ​នេះ​អាច​ផ្ដល់​ផល​ចំណេញ​ជាប្រាក់​កាស​ដល់​អ្នក។ ហេតុ​នេះ​អ្នក​មិន​ត្រូវ​រុញ​រាក្នុង​ការ​ធ្វើ​កិច្ច​ការ​ចាំ​បាច់​របស់​អ្នក ក្នុង​ការ​ចរចា​លើ​កិច្ច​សន្យា​ថ្មី​ក្នុង​ការ​ប្រកប​មុុខ​ជំនួញ។ល។ ចំពោះ​រឿង​ស្នេហា​អ្នក​ត្រូវ​ចេះ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅមក​ផង។

៩-វា​ជា​ខែ​ល្អ​សម្រាប់​អ្នក​ដែល​ចង់​ផ្លាស់​ទី​លំនៅ។ សម្រាប់​អ្នក​ដែល​កំពុង​សម្លឹង​រក​មើល​មិត្ដ​១០០ឆ្នាំ​នោះ គឺ​អាច​សម្រេច​បាន​តាម​សុបិន​របស់​អ្នក​ហើយ​ជីវិត​របស់​អ្នក​ពោរពេញ​ដោយ​សុភមង្គល​ក្រៃ​លែង៕ 

Loading...