ថ្ងៃទី 14 ខែវិច្ឆិកានេះនឹងមាន បាតុភូតព្រះច័ន្ទធំចម្លែក ដែលគេធ្លាប់បានឃើញម្ដងកាលពី 68 ឆ្នាំមុន

បើយោង​ទៅតាម​ការព្យាករណ៍​របស់ក្រុម​អ្នកវិទ្យាសាស្ត្រ​បានឲ្យ​ដឹងថា​នៅថ្ងៃទី 14 ខែ វិច្ឆិកានេះ​នឹងមាន​បាតុភូតព្រះ​ច័ន្ទធំ​ខ្លាំងខុសសព្វដង​ដែល​ធ្លាប់បាន​កើតឡើង​ម្ដងរួច​មក​ហើយកាលពីខែ មករា ឆ្នាំ 1948 បើគិតមក​ទល់ពេលនេះ​គឺកន្លងអស់រយៈពេល 68 ឆ្នាំទៅហើយ។

ដោយឡែក បាតុភូត​ដ៏អស្ចារ្យនេះ​នឹងកើត​ឡើងម្ដងទៀត​នៅក្នុងថ្ងៃទី 14 ខែ វិច្ឆិការនេះ​ផងដែរ។ ក្រុមអ្នកវិទ្យា​សាស្ត្រ​បានឲ្យ​ដឹង​ទៀត​ថា​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​បាតុភូត​ដ៏អស្ចារ្យ​បែបនេះ​ដោយសារ​តែព្រះច័ន្ទ​បាន​ធ្វើដំណើរ​ខិតមក​ជិតផែនដីខ្លាំង​ដែលជា​ហេតុធ្វើ​ឲ្យយើងមើល​ឃើញ​ព្រះច័ន្ទ​បានកាន់​តែច្បាស់​និង​មានទំហំធំ​ជាងមុន​ដល់ទៅ 14%។

ទោះបីជាយ៉ាងណា​ក្រុមអ្នកវិទ្យាសាស្ត្រ​បានអះអាងថា​បាតុភូតនេះ​អាចនឹង​កើតមាន​ម្ដងទៀត​ក្នុងកំឡុងឆ្នាំ 2034 ខាងមុខ៕

 
 
Loading...