RoseMag.Net | រឿងអប់រំចិត្ត៖ ទំលាក់អារម្មណ៍តានតឹង និង ការព្រួយបារម្ភ ចូលទៅក្នុងកែវទឹកមួយ!!! | Blog

រឿងអប់រំចិត្ត៖ ទំលាក់អារម្មណ៍តានតឹង និង ការព្រួយបារម្ភ ចូលទៅក្នុងកែវទឹកមួយ!!!

ក្នុងថ្នាក់រៀនមួយនៅម៉ោងចិត្តវិទ្យា, អ្នកគ្រូបង្រៀនបានដើរជុំវិញថ្នាក់ ខណៈពេលដែលកំពុងបង្រៀនពី វិធីគ្រប់គ្រងអារម្មណ៍តានតឹងទៅកាន់សិស្សៗ។ ពេលនោះអ្នកគ្រូបានលើកកែវទឹកមួយឡើង រួចហើយសួរទៅកាន់សិស្សក្នុងថ្នាក់ថា, «តើកែវទឹកនេះធ្ងន់ប៉ុណ្ណាដែរ?»

ចម្លើយរបស់សិស្សៗមានចាប់ពី 8 oz រហូតដល់ 20 oz។

គ្រូញញឹម ហើយនិយាយទៅកាន់សិស្សថា, «តាមការពិតទៅទំងន់របស់វាមិនមែនជាបញ្ហានោះទេ។ វាអាស្រ័យទៅលើ តើខ្ញុំកាន់វាយូរប៉ុណ្ណា។ ប្រសិនបើខ្ញុំកាន់វាមួយភ្លែត នោះវាគ្មានបញ្ហាអ្វីនោះទេ។ ប្រសិនបើខ្ញុំកាន់វាមួយម៉ោង នោះវានឹងធ្វើអោយខ្ញុំរោយដៃ។ ប្រសិនបើខ្ញុំកាន់វាមួយថ្ងៃពេញ, នោះដៃរបស់ខ្ញុំនឹងមានអារម្មណ៍ស្ពឹក និង កម្រើកលែងរួច។ តាមការពិតទៅទំងន់របស់កែវមិនបានផ្លាស់ប្តូរនោះទេ ប៉ុន្តែវាស្ថិតនៅលើខ្ញុំកាន់វាយូរប៉ុណ្ណា, នោះហើយដែលក្លាយទៅជាទំងន់»។

អ្នកគ្រូបន្តទៀតថា, «ការតានតឹង និង ការព្រួយបារម្ភនៅក្នុងជីវិតគឺ ប្រៀបដូចជាកែវទឹកនេះអ៊ីចឹង។ គិតវាតែមួយភ្លែត នោះនឹងគ្មានអ្វីកើតឡើង។ បើគិតវាយូរបន្តិច នោះវាចាប់ផ្តើមធ្វើអោយឈឺចាប់។ ហើយប្រសិនបើអ្នកគិតថាវារាល់ថ្ងៃ, អ្នកនឹងមានអារម្មណ៍ថាកម្រើកលែងរួច- គ្មានសមត្ថភាពធ្វើអ្វីបានទៀត»។

វាជាការសំខាន់ដែលអ្នកត្រូវចងចាំថា ត្រូវតែដោះលែងអារម្មណ៍តានតឹងរបស់អ្នក។ ទំលាក់វាចោលពីជីវិតអ្នក, កុំស្ពាយវាទៅតាមខ្លួនទាំងថ្ងៃយប់៕

​​
 
iTsumoជាតាក់ស៊ី ដែល ថ្លៃជិះថោកជាងគេបំផុត