RoseMag.Net | សំណើចខ្លី៖ ពេទ្យ និង វិស្វករមួយណាឆ្លាតជាង? | Blog

សំណើចខ្លី៖ ពេទ្យ និង វិស្វករមួយណាឆ្លាតជាង?

បញ្ចូល: October 29, 2016 ប្រភេទ: ទូទៅ

មានមិត្តសម្លាញ់ពីរនាក់, ម្នាក់ជាគ្រូពេទ្យ និងម្នាក់ទៀតជាវិស្វករ។ ថ្ងៃមួយមិត្តសម្លាញ់ទាំងពីរបានដើរចូលទៅក្នុងហាងលក់ទំនិញមួយ។

ខណៈពេលដែលបុគ្គលិកកំពុងតែរវល់ជាមួយនឹងភ្ញៀវជាច្រើន, បុរសវិស្វករក៏បានលួចសូកូឡាបីដុំពីក្នុងហាងនោះ។.

ពេលដែលមិត្តសម្លាញ់ទាំងពីរចេញពីហាង, បុរសវិស្វករបាននិយាយទៅកាន់ មិត្តរបស់គេដែលជាគ្រូពេទ្យថា,​ «ហេ, ខ្ញុំជាចោរដ៏ឆ្នើម, ខ្ញុំបានលួចសូកូឡា ៣ ដុំពីក្នុងហាង ប៉ុន្តែគ្មាននរណាម្នាក់អាចមើលឃើញខ្ញុំលួចនោះទេ។ សូម្បីតែឯងក៏មិនអាចឈ្នះខ្ញុំបានដែរ»។

គ្រូពេទ្យបានតបវិញថា, «តើឯងចង់ឃើញអ្វីដែលល្អជាងនេះទេ? តោះត្រលប់ទៅហាងវិញ ហើយខ្ញុំនឹងបង្ហាញពីរបៀបលួចពិតប្រាកដ»។

និយាយគ្នារួចពួកគេទាំងពីរក៏ត្រលប់ចូលទៅក្នុងហាងនោះវិញ។ គ្រូពេទ្យបាននិយាយទៅកាន់បុគ្គលិកប្រុសដែលនៅក្នុងហាងថា, «តើអ្នកចង់ឃើញវេទមន្តទេ?»

ក្មេងអ្នកលក់នៅហាងនិយាយថា, «បាទ, ចង់ឃើញ!!!»

គ្រូពេទ្យនិយាយបន្ត៖ «អោយសូកូឡាខ្ញុំ ១ដុំមក!»

ក្មេងប្រុសអ្នកលក់ក៏ហុចអោយគាត់, គាត់ក៏ញុំាវាអស់។ ហើយគាត់ក៏សុំមួយដុំទៀត, បន្ទាប់មកគាត់ក៏ញុំាអស់ទៀត។ គាត់សុំជាលើកទី ៣ ហើយគាត់នៅតែញុំាវាអស់ដដែល។

ក្មេងប្រុសអ្នកលក់សួរទៅកាន់គាត់ថា, «ឯណាទៅវេទមន្ត...?»

គ្រូពេទ្យតបវិញថា, «ឆែកមើលនៅក្នុងហោប៉ៅមិត្តរបស់ខ្ញុំទៅ, អ្នកនឹងឃើញសូកូឡានៅក្នុងនោះ...!!!»

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!