RoseMag.Net | រឿងអប់រំខ្លី៖ ប្រសិនបើអ្នកជាមនុស្សងាយចុះចាញ់ ចូរអានអត្ថបទនេះ | Blog

រឿងអប់រំខ្លី៖ ប្រសិនបើអ្នកជាមនុស្សងាយចុះចាញ់ ចូរអានអត្ថបទនេះ

បញ្ចូល: October 28, 2016 ប្រភេទ: ទូទៅ

មានបុរសកសិករម្នាក់បានធ្វើអោយ នាឡិការបស់គាត់ធ្លាក់ចូលទៅក្នុងជង្រុកមួយ។ នាឡិកានោះមានតំលៃខ្លាំងណាស់ចំពោះបុរសកសិករ។ ដូច្នេះគាត់ក៏ខិតខំប្រឹងក្នុងការស្វែងរកវានៅក្នុងជង្រុកនោះ។

ប៉ុន្តែទោះបីជាប្រឹងរកយ៉ាងណាក៏ដោយ ក៏គាត់នៅតែរកវាមិនឃើញ។ ចុងក្រោយគាត់ក៏បោះបង់ចោល ហើយសុំជំនួយពីក្មេងៗ ដែលកំពុងលេងនៅខាងក្រៅ។ គាត់សន្យាថាប្រសិនបើអ្នកណារកនាឡិកាឃើញ នឹងផ្តល់រង្វាន់អោយអ្នកនោះ។

ពេលដែលក្មេងៗបានដឹងថា ពួកគេនឹងទទួលបានរង្វាន់, ពួកគេក៏រកយ៉ាងប្រញាប់ប្រញាល់នៅក្នុងជង្រុក។ ពួកគេបានរកសព្វគ្រប់ទីកន្លែង នៅក្បែរជង្រុក រហូតដល់កន្លែងច្រូតស្រូវ ប៉ុន្តែពួកគេនៅតែរកមិនវាមិនឃើញ។

បន្ទាប់ពីធ្វើការស្វែងរកជាច្រើនម៉ោង ក្មេងៗអស់លទ្ធភាពនឹងស្វែងរកនាឡិកាហើយ។ ពួកគេមានអារម្មណ៍ហត់នឿយ មិនអាចស្វែងរកនាឡិកាបន្តទៀតបានទេ។ ក្មេងៗក៏នាំគ្នាបោះបង់ចោលការស្វែងរក ប៉ុន្តែភ្លាមនោះមានក្មេងប្រុសម្នាក់ បាននិយាយទៅកាន់គាត់ថា, «តើពូអាចទុកពេលអោយខ្ញុំម្តងទៀតបានទេ ដើម្បីធ្វើការស្វែងរកនាឡិកានោះ?»

កសិករមើលទៅក្មេងប្រុស ហើយគិតមួយសន្ទុះ បន្ទាប់មកគាត់និយាយថា, «ហេតុអ្វីមិនបាន...!! ពិតណាស់ឯងអាចសាកល្បងម្តងទៀតបាន ប្រសិនជាឯងចង់»។

កសិករក៏អនុញ្ញាតអោយក្មេងប្រុសនោះ ចូលទៅក្នុងជង្រុកម្តងទៀត។ មួយសន្ទុះក្រោយមក ក្មេងប្រុសងើបពីជង្រុកវិញ ជាមួយនឹងនាឡិកានៅក្នុងដៃរបស់គេ។

កសិកររីករាយខ្លាំងណាស់ដែលអាចរកឃើញ នាឡិកាដែលមានតំលៃរបស់គាត់ត្រលប់មកវិញ។ ហើយក្មេងប្រុសក៏រីករាយណាស់ដែរ ដែលអាចទទួលបានរង្វាន់។

កសិករមានការងឿយឆ្ងល់ថា ហេតុអ្វីបានជាគេអាចរកឃើញនាឡិការបស់គាត់ ហើយគាត់ក៏សួរទៅកាន់ក្មេងប្រុសថា, «ធ្វើម៉េចទើបឯងអាចរកនាឡិការបស់ពូឃើញ?»

ក្មេងប្រុសតបវិញថា, «ខ្ញុំមិនបានធ្វើអ្វីនោះទេ, ខ្ញុំគ្រាន់តែអង្គុយចុះទៅលើដី ហើយផ្ទៀងត្រចៀកស្តាប់។ នៅទីស្ងាត់, ខ្ញុំក៏អាចស្តាប់លឺទ្រនិចនាឡិកាលោត ហើយខ្ញុំក៏ស្វែងរកទៅតាមទិសនៃសំលេងនោះទៅ»។

ន័យអប់រំ៖ ចូរធ្វើអោយអារម្មណ៍របស់អ្នកអោយស្ងប់ពីរបីនាទី ព្រោះតែអារម្មណ៍ស្ងប់ស្ងាត់អាចធ្វើអោយ មានការគិតល្អប្រសើរ ជាងការដែលធ្វើអោយអារម្មណ៍វឹកវរជ្រួលច្របល់៕

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!