RoseMag.Net | ខែកំណើតរបស់អ្នកប្រាប់ពី ជីវិតស្នេហាអ្នកដូចម្តេចខ្លះ? | Blog

ខែកំណើតរបស់អ្នកប្រាប់ពី ជីវិតស្នេហាអ្នកដូចម្តេចខ្លះ?

បញ្ចូល: October 26, 2016 ប្រភេទ: ទូទៅ

មនុស្សយើងម្នាក់ៗអាចមានខែកំណើតដូចគ្នា តែមិនអាចមានវាសនាដូចគ្នានោះទេ។ ជាងនេះទៅទៀតអ្នកតែងតែឆ្ងល់ថា អ្នកដែលកើតខែកត្តិកមានចារិកដូចម្តេច ហើយអ្នកកើតខែក្តៅមានចារឹកដូចម្តេច! អញ្ចឹងតោះស្វែងយល់ពីជីវិតស្នេហារបស់អ្នក តាមរយៈខែកំណើតអ្នកទាំងអស់គ្នា។

១ មករា៖
ទំនាក់ទំនងរបស់អ្នកទំនងជាបន្តទៅមុខនៅពេលដែល អ្នកបានជួបស្នេហ៍ពិត ហើយតែនៅពេលដែលមនុស្សប្រភេទនេះ មានទំនាក់ទំនងជាមួយនរណាម្នាក់នោះ គេពិតជាចង់អោយវាក្លាយជាការពិតណាស់។ អ្នកសាកសម្យជាមួយនឹងមនុស្សដែលកើតខែវិច្ឆកា ព្រោះថាអ្នកទាំង ២ នឹងមានទំនាក់ទំនងស្អិតរមួត នៅក្នុងបន្ទប់បន្ទាប់ពីរៀបការរួច។

២ កុម្ភៈ៖
អ្នកជាមនុស្សដែលចូលចិត្តផ្សងព្រេង ហើយមានចំណង់ចិត្តខ្ពស់ក្នុងការធ្វើអ្វីមួយ។ មុននឹងអ្នកធ្វើអ្វីនោះអ្នកតែងតែគិតស្រមៃ​​ ឃើញពីរូបភាពរួចជា
ស្រេច តែអ្នកមិនសូវមានមនោសញ្ចេតនា នៅក្នុងទំនាក់ទំនងស្នេហានោះទេ តែមិនមែនមានន័យថាអ្នកមិនអាចមានមនោសញ្ចេតនានោះទេ គ្រាន់
តែអ្នកមិនព្យាយាមធ្វើវាតែប៉ុណ្ណោះ។

៣ មីនា៖
អ្នកជាមនុស្សដែលចូលចិត្តចំនាយពេលនៅលើគ្រែ តែទោះជាយ៉ាងណាក៏ដោយ ក៏ស្នេហារបស់អ្នកមុតថ្លា និងជ្រាលជ្រៅណាស់ហើយអ្នកនឹង ស្រលាញ់ដៃគូរបស់អ្នកក្នុងផ្លូវមួយ ដែលគេមិនធ្លាប់រំពឹងថានឹងទទួលបានការស្រលាញ់បែបនេះ។

៤ មេសា៖
អ្នកជាមនុស្សឯករាជ្យអញ្ចឹងនៅពេលដែលអ្នករកឃើញ មនុស្សដែលអ្នកស្រលាញ់ហើយនោះ អ្នកនឹងមិនខ្លាចក្នុងការប្រាប់ពីអ្វីគ្រប់យ៉ាងដែលអ្នក
មានដល់គេនោះទេ។ ស្នេហារបស់មនុស្សប្រភេទនេះក៏ជ្រាលជ្រៅណាស់ដែរ ប៉ុន្តែនៅពេលដែលស្នេហ៍ត្រូវបានបញ្ចប់នោះគឺ វានឹងបញ្ចប់ដាច់តែម្តង ព្រោះថាមនុស្សដែលកើតក្នុងខែនេះ ឆាប់នឿយណាយណាស់។

៥ ឧសភា៖
អ្នកជាមនុស្សដែលធ្វើអោយមានសន្តិភាព នៅក្នុងទំនាក់ទំនងស្នេហា ហើយតែងតែផ្តល់ភាពកក់ក្តៅអោយដៃគូជានិច្ច។ អ្នកជាមនុស្សដែលមិនចូលចិត្តការសម្តែង តែចូលចិត្តអោយក្តីស្រលាញ់គ្រប់យ៉ាងកើតឡើង និងត្រូវបានបង្ហាញដោយអារម្មណ៍ពិត ដែលមិនមែនជាការសម្តែងឡើយ។

៦ មិថុនា៖
អ្នកជាមនុស្សដែលចូលចិត្តចង់ដឹងចង់លឺគ្រប់យ៉ាង។ អ្នកជាមនុស្សដែលចូលចិត្តការពារដៃគូបានយ៉ាងល្អ ហើយចូលចិត្តអោយដៃគូអ្នកផ្ញើរសារបែបគូរអោយខ្នាញ់ទៅអ្នក នោះអ្នកនឹងស្រលាញ់គេអាចនិយាយថាស្លាប់ខ្លួនចោល។

៧ កក្តដា៖
បើអ្នកចង់បង្កើតទំនាក់ទំនងស្នេហាជាមួយមនុស្សបែបនេះ អ្នកត្រូវតែមនោសញ្ចេតនាជ្រាលជ្រៅ។ អ្នកជាមនុស្សដែលចូលចិត្តអោយគេ ធ្វើអោយមានអារម្មណ៍ស្ងប់ ហើយអ្នកនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីអោយដៃគូរបស់អ្នករីករាយ ហើយចង់ដឹងច្បាស់ថាដៃគូរបស់អ្នករីករាយ និងទទួលបានភាពកក់ក្តៅ។

៨ សីហា៖
អ្នកអាចជាមនុស្សដែលអត្មានិយម ឬចិត្តល្អជ្រុល ហើយអ្នកជាមនុស្សដែលចង់អោយដៃគូរបស់អ្នកមានអ្វីគ្រប់យ៉ាង រឺអាចជាមនុស្សដែលឆាប់ដោះដៃ។ ជាងនេះទៅទៀតមនុស្សដែលកើតនៅខែនេះ ស្អប់ការណែនាំពីអ្នកដទៃដែលចេះដឹង ក្នុងរឿងស្នេហារបស់គេណាស់។

៩ កញ្ញា៖
អ្នកជាមនុស្សដែលមានចំណង់ចំនូលចិត្តខ្ពស់ តែអ្នកតែងតែត្រូវបានគ្រប់គ្រងដោយអារម្មណ៍របស់អ្នក ដូច្នេះហើយនៅពេលដែលបានជួបស្នេហ៍ពិតនោះគឺថា អ្នកមិនងាយលែងដៃនោះទេ តែប្រសិនជាអារម្មណ៍របស់អ្នកធ្វើអោយអ្នកចង់បោះបង់នោះ អ្នកនឹងបោះបង់រំពេចនោះភ្លាមដោយមិនស្តាយស្រណោះ។

១០ តុលា៖
អ្នកជាមនុស្សដែលមានអារម្មណ៍រ៉ូម៉េនទិកច្រើន ហើយចង់អោយដៃគូបានដឹង និងទទួលអារម្មណ៍នេះផងដែរ។ អ្នកដែលកើតក្នុងខែនេះអាចមិនសូវ
មានចំណង់ចិត្តច្រើននោះទេ តែគេចេះប៉ះប៉ូវ ហើយធ្វើអោយស្នេហាមានភាពរ៉ូម៉េនទិកទៀតផង។

១១ វិច្ឆកា៖
អ្នកជាឧទាហរណ៍ធ្វើអោយគេគ្រប់គ្នាដឹងពីតម្លៃនៃស្នេហាពិត ហើយអ្នកជាមនុស្សដែលចូលចិត្តធ្វើអោយគេរំភើបរីករាយ ហើយចង់អោយដៃគូធ្វើដូចគ្នាត្រឡប់មកវិញ។ ជាពិសេសនោះអ្នកគឺជាមនុស្សដែល ចូលចិត្តសាកល្បងរឿងគ្រប់យ៉ាង ដើម្បីអោយយ៉ាងហោចណាស់ អ្នកអាចនិយាយថាអ្នកបានឆ្លងកាត់វា។

១២ ធ្នូ៖
អ្នកជាមនុស្សដែលមានគំនិតច្នៃប្រឌិត សម្រាប់បញ្ហារួមភេទនៅពេលដែលអ្នកក្លាយជាប្តីប្រពន្ធ។ អ្នកជាមនុស្សដែលធ្វើអោយដៃគូពិបាកយល់ចិត្ត
តែអ្នកនឹងធ្វើអោយមានភាពរីករាយ នៅក្នុងទំនាក់ទំនងស្នេហាអ្នកជានិច្ច៕

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!