រឿងមួយចំនួនបង្ហាញថា ដៃគូអ្នកឈប់ស្រលាញ់អ្នកទៀតហើយ

រឿងបន្តិចបន្តួចប្រចាំថ្ងៃដែលដៃគូអ្នក ធ្វើចំពោះអ្នកអាចបញ្ជាក់អោយអ្នកឃើញថា ដៃគូរបស់អ្នកនៅមានអារម្មណ៍ដូចដើមដែរ រឹក៏យ៉ាងណា។ អ្នកដឹងទេថារឿងបន្តិចបន្តួចនៅក្នុងទំនាក់ទំនងស្នេហានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ដៃគូគ្រប់រូប ព្រោះវានឹងបង្ហាញអ្នកអោយដឹងថា ទំនាក់ទំនងនោះទៅមុខ រឺថយក្រោយ។ ខាងក្រោមនេះជាសញ្ញាដែលបង្ហាញថា ដៃគូរបស់អ្នកឈប់ស្រលាញ់ទៀតហើយ៖

១. គ្មានសញ្ញានៃក្តីស្រលាញ់៖
ប្រសិនជាអ្នកសម្គាល់ឃើញថាដៃគូរបស់អ្នក មិនចាប់អារម្មណ៍នឹងអ្នកទៀតនោះ ហើយអ្វីដែលគាត់ធ្វើគឹដើម្បី ត្រឹមតែបង្ហាញអ្នកផ្សេង ដើម្បីកុំ
អោយគេដឹងពីបញ្ហារវាងអ្នកទាំង ២ នោះ វាប្រហែលជាពេលដែលអ្នកត្រូវដើរចេញហើយ ព្រោះថាក្តីស្រលាញ់របស់អ្នកទាំង ២ នៅពេលនេះត្រូវបានបញ្ចប់ ហើយអ្វីដែលអ្នកត្រូវធ្វើគឺផ្តោតទៅលើ ខ្លួនអ្នកអោយបានច្រើន។

២. គ្មានការសន្ទនាដូចមុន៖
ការដែលនាំអោយគ្មានអ្វីនិយាយនេះបណ្តាលមកពី ការដែលបាត់បង់ចំណាប់អារម្មណ៍រវាងគ្នានឹងគ្នា ដែលមិនមានអ្វីត្រូវនិយាយអំពីជីវិតបន្តទៅទៀត។ ប្រសិនជាបែបនេះអ្នកគម្បីរស់នៅផ្សេងគ្នាទៅ។

៣. ដៃគូអ្នកស្តីបន្ទោសអ្នកស្ទើរគ្រប់ពេល៖
ប្រសិនជាដៃគូអ្នកស្តីបន្ទោសអោយអ្នកស្ទើរតែគ្រប់រឿងរ៉ាវ ដែលបានកើតឡើងនោះ ការដែលនៅជាមួយគេក៏គ្មានតម្លៃទៀតដែរ។

៤. មិនគាំទ្រគ្នាទៅវិញទៅមក៖
ដៃគូរបស់អ្នកមិនបានបង្ហាញវត្តមាន នៅពេលដែលអ្នកជួបឧបសគ្គនោះទេ មានន័យថាគាត់ចាត់ទុកអ្នកជាមនុស្សដែលរំខានគាត់ ហើយអ្វីដែលអ្នកធ្វើមិនមានអ្វីល្ អសម្រាប់គាត់ទៀតទេ។ ប្រសិនជាអ្នកជួបរឿងបែបនេះមែន សូមអ្នកដើរចេញដោយស្ងប់ចុះ​ ព្រោះថាអ្នកសមនឹងទទួលបានអ្វីដែល
ប្រសើរជាងនេះ។

៥. ធ្វើអោយអ្នកឈឺម្តងហើយម្តងទៀត៖
ដោយការដោះសារ កុហក បំពាន មិននិយាយរកអ្នក មិនប្រាប់អ្នកពីអ្វីដែលបានកើតឡើងដូចកាលពីដំបូង មានន័យថាគាត់កំពុងធ្វើអោយអ្នកឈឺ ហើយនាំអោយអ្នកមានអារម្មណ៍ស្អប់ខ្លូន ហើយត្រង់ចំណុចនេះផងដែរ មានន័យថាក្តីស្រលាញ់ត្រូវបានបញ្ចប់ ដូច្នេះហើយសូមចាកចេញពីគាត់ ហើយស្រលាញ់ខ្លួនអ្នកអោយបានច្រើន៕

Loading...