RoseMag.Net | រឿងអប់រំខ្លី៖ តើនរណាជាមនុស្សសំខាន់បំផុត សំរាប់ជីវិតអ្នក? អានអត្ថបទនេះហើយ អ្នកនឹងដឹងពីចំលើយ | Blog

រឿងអប់រំខ្លី៖ តើនរណាជាមនុស្សសំខាន់បំផុត សំរាប់ជីវិតអ្នក? អានអត្ថបទនេះហើយ អ្នកនឹងដឹងពីចំលើយ

ងៃមួយ, នៅក្នុងថ្នាក់រៀនគ្រូម៉ោងចិត្តវិទ្យាបានដើរចូលក្នុងថ្នាក់ ហើយប្រាប់សិស្សទាំងអស់ថា, «តោះទាំងអស់គ្នាលេងហ្គេម!»

សិស្សក្នុងថ្នាក់សួរព្រមគ្នាថា, «ហ្គេមអីដែរទៅ?»

គ្រូបានសួររកសិស្សស្ម័គ្រចិត្តម្នាក់អោយឡើងមកលេងហ្គេមនេះ។

សិស្សស្រីម្នាក់បានលើកដៃឡើង ហើយគ្រូក៏ហៅនាងចេញមក។

គ្រូបានប្រាប់អោយនាងសរសេរឈ្មោះមនុស្សដែលសំខាន់ ៣០នាក់នៅក្នុងជីវិតរបស់នាង ​ដាក់នៅលើក្តារខៀន។

សិស្សស្រីនោះក៏សរសេរឈ្មោះសមាជិកគ្រួសារ, សាច់ញ្ញាត្តិ, មិត្តភក្តិ, មិត្តរួមការងារ និងញ្ញាត្តិជិតខាងរបស់នាង។

គ្រូក៏បានប្រាប់អោយនាងលុបឈ្មោះមនុស្សបីនាក់ ដែលនាងគិតថាមិនសូវសំខាន់ចេញ។
នាងក៏លុបឈ្មោះមិត្តរួមការងាររបស់នាង។ គ្រូក៏បានប្រាប់អោយនាងលុបឈ្មោះមនុស្ស ៥នាក់ទៀត។ នាងក៏លុបឈ្មោះញ្ញាត្តិជិតខាងរបស់នាង។ គ្រូអោយលុបជាបន្តបន្ទាប់រហូតសល់តែមនុស្ស ៤នាក់នៅលើក្តារខៀន។ ឈ្មោះដែលនៅសល់នេះគឺជាឈ្មោះរបស់ម្តាយឪពុក, ប្តី និងកូនប្រុសតែម្នាក់គត់របស់នាង។

សិស្សទាំងអស់នៅក្នុងថ្នាក់រៀននាំគ្នាស្ងាត់ស្ងៀម ដោយដឹងថានេះជាហ្គេមជីវិតដែលមនុស្សគ្រប់គ្នាកំពុងតែលេង។

បន្ទាប់មក, គ្រូក៏បានប្រាប់នាងអោយលុបឈ្មោះមនុស្សពីរនាក់ទៀត។ ម្តងនេះជាពេលដែលពិបាកបំផុតសំរាប់នាង។ នាងលុបឈ្មោះឪពុកម្តាយរបស់នាងទាំងស្ទាក់ស្ទើរក្នុងចិត្ត។

គ្រូក៏បានប្រាប់នាងអោយលុបឈ្មោះមនុស្សម្នាក់ទៀតចេញពីលើក្តារខៀន។

នាងពិតជាជ្រួលច្រាលក្នុងចិត្តជាខ្លាំង ជាមួយនឹងការញ័រដៃ និងរលីងរលោងទឹកភ្នែកនៅពេល ដែលនាងលុបឈ្មោះកូនរបស់នាងចេញពីលើក្តារខៀន។ នាងយំដោយក្តីឈឺចាប់។

គ្រូបានប្រាប់អោយសិស្សស្រីម្នាក់នោះចូលកន្លែងអង្គុយវិញ។
មួយសន្ទុះគ្រូក៏បានសួរទៅកាន់នាងថា, «ហេតុបានជាប្តីរបស់អ្នកជាមនុស្សដែលអ្នកគិតថាសំខាន់បំផុត?» ឪពុកម្តាយជាអ្នកបង្កើតអ្នកមក ហើយកូនប្រុសជាមនុស្សតែម្នាក់ដែលអ្នកផ្តល់កំណើត?​ ជាការពិតដែលថាអ្នកអាចរកប្តីម្នាក់បានទៀតបាន»។

គ្រប់គ្នានៅក្នុងថ្នាក់ស្ងាត់ជ្រាប។ គ្រប់គ្នាពិតជាចង់ដឹងខ្លាំងណាស់នូវចំលើយរបស់នាង។

សិស្សស្រីម្នាក់នោះសំរួលអារម្មណ៍ ហើយឆ្លើយយឺតៗថា, «ថ្ងៃណាមួយឪពុកម្តាយរបស់ខ្ញុំនឹងចាកចេញទៅមុនខ្ញុំ។ កូនប្រុសរបស់ខ្ញុំក៏ប្រហែលជាចាកចេញពីខ្ញុំពេលដែលគេធំឡើង ដោយសារតែការសិក្សារបស់គេ រឺមុខជំនួញរបស់គេ រឺក៏មានហេតុផលណាមួយផ្សេង។ មនុស្សតែម្នាក់គត់ដែលនឹងនៅចែករំលែកជាមួយខ្ញុំ ពេញមួយជីវិតនោះគឺជាប្តីរបស់ខ្ញុំ»។

សិស្សទាំងអស់នៅក្នុងថ្នាក់រៀននាំគ្នាក្រោកឈរឡើង ហើយទះដៃយ៉ាងខ្លាំងនូវការចែករំលែកការពិតនៃជីវិតនេះ។

នេះជាការពិត។ ចូរអោយតំលៃប្តី រឺប្រពន្ធរបស់អ្នក។ គ្មាននរណាម្នាក់ដែលអាចចែករំលែក ជាមួយអ្នកបានក្រៅពីដៃគូពិតប្រាកដរបស់អ្នកទេ។ ចូរស្រលាញ់ដោយគ្មានការក្បត់ផិតគ្នា។ សង្ឃឹមថាអ្នកដែលបានអានអត្ថបទនេះហើយ នឹងអាចស្វែងរកមនុស្សដែលសំខាន់បំផុតសំរាប់ជីវិតអ្នក៕

iTsumoជាតាក់ស៊ី ដែល ថ្លៃជិះថោកជាងគេបំផុត