ផ្គុំបាតដៃទាំង ២រួមគ្នា ដើម្បដឹងថាខ្សែដៃរបស់អ្នក និយាយអ្វីខ្លះពីជីវិតស្នេហាអ្នក

របៀបផ្គុំបាតដៃនេះភាគច្រើនបង្ហាញពី ជិវិតស្នេហារបស់អ្នក ហើយថាតើនឹងមានរឿងអ្វីកើតឡើង នៅពេលដែលអ្នករៀបការរួច ដូច្នេះមានន័យថាខ្សែដែលអ្នកផ្គុំបាតដៃរួមគ្នានោះ ជាខ្សែនៃជីវិតគូរបស់អ្នក។ តោះអញ្ចឹងទៅមើលថាតើវាប្រាប់អ្នកដូចម្តេចខ្លះ៖

១. ខ្សែខាងឆ្វេងខ្ពស់ជាងខ្សែខាងស្តាំ៖
អ្នកជាមនុស្សដែលចូលចិត្តឈ្លោះ ប្រសិនជាអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នរណាម្នាក់ តែអ្នកជាមនុស្សដែលមានចិត្តល្អ ហើយចូលចិត្តប្រកួតប្រជែងដើម្បីអភិវឌ្ឍខ្លួន។ ជាងនេះទៅទៀតអ្នកជាមនុស្សដែលឆេវឆាវបន្តិច នៅពេលដែលអ្នកបកស្រាយរឿងណាមួយ ដើម្បិអះអាងរឿងណាមួយពីខ្លួនអ្នក ហើយចំនុចពិសេសនោះ អ្នកជាមនុស្សដែលមានរូបរាងស្រស់ស្អាត រឺសង្ហារតែម្តង។

២. ខ្សែខាងស្តាំខ្ពស់ជាងខ្សែខាងឆ្វេង៖
អ្នកជាមនុស្សដែលមានគំនិតចាស់ទុំ ហើយអ្នកទំនងជានឹងរៀបការជាមួយ អ្នកដែលមានអាយុចាស់ជាងអ្នក ហើយរឹតតែមានគំនិតចាស់ទុំជាងអ្នកទៀតផង។ អ្នកជាមនុស្សដែលមិនសូវចូលចិត្ត ធ្វើអ្វីបែបប្រពៃណីដូចជាការស្លៀកពាក់ជាដើម ដោយអ្នកនឹងជ្រើសរើសយកអ្វីដែលស្រួលសម្រាប់អ្នក ហើយអ្នកក៏ជាមនុស្សដែលចូលចិត្តអោយអ្នកដទៃ បង្ហាញចិត្តល្អដែលគេមានចំពោះអ្នកផងដែរ។

៣. ខ្សែនៃបាតដៃទាំង ២ ស្មើរគ្នា៖
អ្នកជាមនុស្សដែលមានភក្តីភាពបំផុត ព្រោះថាអ្នកមានបេះដូងដ៏ស្រស់ស្អាតសម្រាប់មនុស្សរាល់គ្នា។  អ្នកជាមនុស្សដែលមានចរិកស្លួតបូត ហើយចូលចិត្តបង្ហាញអោយមនុស្សរាល់គ្នា ជឿជាក់គ្នាទៅវិញទៅមក។ ជាងនេះទៅទៀតអ្នកជាមនុស្សដែលមានមនោសញ្ចេតនា និងអារម្មណ៍ជ្រាលជ្រៅ មានន័យថាអ្នកអោយតែនរណាម្នាក់មានកង្វល់អ្វីនោះ គឺគេតែត្រូវការជំនួយពីអ្នក។ បើនិយាយពីរឿងរៀបការវិញនោះ អ្នកជាមនុស្សដែលទំនងជារៀបការជាមួយនឹងបុរស​រឺស្ត្រីណាដែលទទួលបានការគាំទ្រពីមនុស្សរាល់គ្នា។ ទោះជាយ៉ាងណាក៏ដោយអ្នកជាមនុស្ស ដែលតែងមានបញ្ហានៅពេលដែលជីវិតអ្នក ជួបរឿងផ្លាស់ប្តូរណាមួយ តែអ្នកនៅតែមានជីវិតមួយដែលល្អប្រសើរ៕

Loading...