ប្រផ្នូលនៃការយល់សប្តិទាំង ៥ ដែលអ្នកមិនគួរមើលរំលង

ការដែលគេងលង់លក់ស្រួលគឺ ប្រៀបដូចជាការបានសាកថ្មរាងកាយអ្នកមកវិញដូច្នោះដែរ ហើយធ្វើអោយអ្នកបានត្រៀមខ្លួនរួចរាល់សម្រាប់ថ្ងៃបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែរាងកាយមនុស្សត្រូវការចន្លោះពេលពី ៦ទៅ៩ម៉ោង ដើម្បីសម្រាកជារៀងរាល់យប់នោះ ក៏មិនមែនមានន័យខួរក្បាលរបស់មនុស្សឈប់ដំណើរការនោះទេ ហេតុដូចនេះហើយបានជាពេលគេងមនុស្សខ្លះអាចយល់សប្តិ។ ខាងក្រោមនេះប្រផ្នូលនៃការយល់សប្តិទាំង ៥ ដែលអ្នកមិនគួរមើលរំលង៖

១- ប្រអប់៖
ប្រផ្នូលអោយរឿងអាថ៌កំបាំង រឺការខកចិត្តណាមួយ មានន័យថាអ្នកកំពុងភ័យខ្លាចថាមានរឿងសំខាន់ណាមួយ ត្រូវបានបិទបាំងពីអ្នក រឺមួយក៏អ្នកត្រូវបាននរណាម្នាក់មកប្រាប់ពីរឿងសំងាត់ណាមួយ។ ប្រសិនជាអ្នកយល់សប្តិឃើញថាអ្នកបើកប្រអប់នោះវិញ មានន័យថាអ្នកបានទម្លាយអាថ៌កំបាំងទាំងនោះ ហើយប្រសិនអ្នកបើកប្រអប់មកឃើញតែភាពទទេរស្អាត នោះមានន័យថាអ្នកប្រហែលជាខកចិត្តរឿងអ្វីមួយជាក់ជាមិនខាន។

២- សភាពគ្មានសម្លៀកបំពាក់៖
ប្រផ្នូលអោយមានការរិះគន់ មានន័យថាអ្នកនឹងមានភាពភ័យខ្លាចក្នុងការទទួលយកការរិះគន់ពីនរណាម្នាក់ ហើយគោលបំណងធំតែមួយគត់នៃសុបិន្តនេះ គឺអោយអ្នកចេះទទួលយកអ្វីដែលខ្លួនអ្នកមាន ហើយវាក៏ជាសញ្ញាណមួយបញ្ជាក់ថា អោយអ្នកស្រលាញ់ខ្លួនអ្នកអោយបានច្រើន។

៣- ភក់៖
ប្រផ្នូលអោយមានការរីកចម្រើន។ ប្រសិនជាអ្នកយល់សប្តិឃើញបែបនេះ នោះមានន័យថាអ្នកនឹងបានរើបម្រាសខ្លួនពីការ ជាប់គាំងនៃភក់ជីវិតរបស់អ្នក ហើយអ្នកនឹងចាប់ផ្នើមអ្វីដែលថ្មីបានជាមួយនឹងភាពជោគជ័យ។

៤- សក់៖
ប្រផ្នូលអោយសេរីភាព និងគ្មានការរើសអើងភេទ។ ប្រសិនជាអ្នកយល់សប្តិឃើញបែបនេះ មានន័យថាអ្នកទំនងជារកបានស្នេហាមួយ ដែលល្អដែលអ្នកត្រូវតែបង្ហាញអ្វីដែលអ្នកមានចេញមកក្រៅ ដូចជាការដែលជឿជាក់លើខ្លួនឯងខ្លាំងជាងមុនជាដើម។

៥- ទឹក៖
ប្រផ្នូលអោយមហិច្ឆតា និងភាពរលូនទៅមុខ។ ប្រសិនជាអ្នកយល់សប្តិឃើញទឹកមានន័យថា ជីវិតរបស់អ្នកនឹងបានធូរស្រាលពីសម្ពាធណាមួយ ហើយមានភាពងាយស្រូលជាងមុន។ អ្នកនឹងទទួលបានជីវិតមួយដែលសាមញ្ញមួយត្រឡប់មកវិញ បូករួមនឹងភាពសុខសាន្ត៕

Loading...