មុន​នឹង​នារី សម្រេច​ចិត្ត​ជ្រើសរើស​យក​បុរស​ម្នាក់ នាង​តែង​មើល​លើ​ចំណុច​ខាង​ក្រោម​នេះ!!!

Loading...

   ការ​កាន់​ដៃ​គ្នា​ទៅ​កាន់​ត្រើយ​អនាគត និង​សុភមង្គល មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ឡើយ។ អ្វី​ដែល​រឹត​តែ​ពិបាក​ជាង​នេះ​ទៀត​នោះ គឺ​ការ​ស្វែង​រក​មនុស្ស​ដែល​ខ្លួន​ឯង​ស្រឡាញ់ និង​ទទួល​បាន​ការ​ស្រឡាញ់​តប​មក​វិញ​ផង​ដែរ។

   ថ្ងៃ​នេះ បែក​ធ្លាយ​នឹង​លើក​យក​នូវ​ចំណុច​សំខាន់ៗ​ទាំង ៥ ដែល​នារី​គ្រប់​រូប​តែង​សម្លឹង​មើល​មក​រក​បុរស​ដែល​ខ្លួន​បម្រុង​នឹង​យក​ធ្វើ​ជា​គូអនាគត តើ​គាត់​សក្ដិ​សម​នឹង​នាង​ដែរ ឬអត់?

១. កម្ពស់​ស៊ីគ្នា ៖
   នារី​ជា​ច្រើន មិន​ពេញ​ចិត្ត​បុរស​ដែល​មាន​កម្ពស់​ទាប​ជាង​ខ្លួន​ខ្លាំង​នោះ​ទេ ព្រោះ​នៅ​ទី​ណា​ក៏​ដោយ ពេល​គេ​នៅ​ក្បែរ​គ្នា មើល​ទៅ​មិន​សម​ជា​ប្ដី​ប្រពន្ធ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ពេល​ថត​រូប ក៏​មិន​សូវ​ស្អាត​ដែរ ដោយ​សារ​កម្ពស់​មិន​ស៊ីចង្វាក់​គ្នា។

២. ពុក​មាត់​ច្រើន ៖
   គ្មាន​នារី​ណា​ម្នាក់ ចូល​ចិត្ត​បុរស​ដែល​មាន​ពុក​មាត់​ច្រើន​ខ្លាំង​នោះ​ទេ។ ដូច្នេះ​គួរ​ទុក​ពុក​មាត់​ត្រឹម​ល្មមៗ សម​នឹង​ទម្រង់​មុខ​ទៅ​បាន​ហើយ។ នារី​មួយ​ចំនួន ខ្លាច​ពុក​មាត់​នេះ​ទៀត​ផង។

៣. បុរស​សម្លេង​ខ្លាំងៗ ៖
   អ្នក​វិទ្យាសាស្ត្រ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​មិន​អាច​ស្រឡាញ់​បុរស​ដែល​មាន​សម្លេង​ធ្ងន់ ខ្លាំងៗ នោះ​ទេ ព្រោះ​នាង​នឹង​មាន​អារម្មណ៍​មិន​សូវ​ល្អ ឬ​ភ័យ​ខ្លាច។ ដូច្នេះ​បើ​អ្នក​មាន​សម្លេង​ធ្ងន់ៗ ខ្លាំងៗ គួរ​ព្យាយាម​សាក​ល្បង​ផ្លាស់​ប្ដូរ មក​ជា​ការ​និយាយ​ល្មមៗ ស្រាលៗ ដើម្បី​​ស្ដាប់​ទៅ​ពិរោះ។

៤. រូប​រាង​កាយ​ស្អាត ទាក់​ទាញ និង​មាន​សាច់​ដុំ ៖
   ចំពោះ​ស្ត្រី​ភាគ​ច្រើន​តែង​ពេញ​ចិត្ត​ចំពោះ​បុរស​ដែល​មាន​លក្ខណៈ​ជា V-shaped ។ បុរស​មាន​ចង្កេះ​ស្ដើង រាង​កាយ​មាំ​មួន និង​មាន​សាច់​ដុំុំ គឺ​ជា​លក្ខណៈ​សម្បត្តិ​ដ៏​ល្អ។ ដើម្បី​ទទួល​បាន V-shaped អ្នក​ត្រូវ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ផង​ដែរ។

៥. ធ្វើ​អ្វី​សន្សឹមៗ​កុំ​លឿន​ពេក ៖
   អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា នារីៗ​តែង​ចូល​ចិត្ត​បុរស​ដែល​មាន​ដំណើរ​យឺតៗ មួយៗ​មិន​លឿន​ពេក ព្រោះ​នេះ​បញ្ជាក់​ថា គេ​ជា​មនុស្សដែល​មាន​ទំនុក​ចិត្ត​ខ្ពស់៕ 

Loading...