RoseMag.Net | នៅ Single រហូត​ដល់​អាយុ ២៥ ឆ្នាំ អាច​មាន​បញ្ហា​អ្វី​ឬទេ? | Blog

នៅ Single រហូត​ដល់​អាយុ ២៥ ឆ្នាំ អាច​មាន​បញ្ហា​អ្វី​ឬទេ?

   កំពុង​ស្ថិត​ក្នុង​វ័យ ២៥ឆ្នាំ នៅ​តែ​មិន​អាច​រក​គូ​សង្សា​បាន គឺ​ជា​សុបិន​អាក្រក់​មួយ នៅ​ក្នុង​ជីវិត​របស់​យើង។ វា​​មិន​មែន​ជា​ពេល​វេលា​នៅ​លេច​សើច ដូច​កាល​ពី​មុន​ទៀត​ទេ តែ​វា​ជា​ពេល​វេលា​សម្រាប់​រៀប​ចំ​ផែន​ការ​ទៅ​ថ្ងៃ​អនាគត។

   មនុស្ស​ជា​ច្រើន​បាន​សន្មត់​ថា អាយុ ២៥ ឆ្នាំ គឺ​ជា​ពេល​វេលា​ដ៏​ល្អ​បំផុត​សម្រាប់​រៀប​ការ ឬ​ស្វែង​រក​ដៃ​គូ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ។

   តើ​វា​អាច​ជា​ការ​លំបាក​ទេ ក្នុង​ការ​ស្វែង​រក​មនុស្ស​ដែល​យល់​ចិត្ត​ម្នាក់?
   សូម​ព្យាយាម​ស្វែង​រក​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​យើង។ ទីនោះ​មាន​បុរស និង​ស្ត្រី​ជា​ច្រើន។
   អ្នក​នឹង​ឮការ​ស្ដី​បន្ទោស​ពី​សំណាក់​ក្រុម​គ្រួសារ ក៏​ដូច​ជា​មិត្ត​ភក្ដិ ពិសេស​អ្នក​ជិត​ខាង​ផង​ដែរ បើ​អាយុ​ច្រើន​ហើយ តែ​មិន​ទាន់​រក​គូ​ឃើញ។ សម្រាប់​ស្ត្រី​គួរ​តែ​​រៀប​នៅ​ចន្លោះ​អាយុ ២៥ ទៅ ៣០ ព្រោះ​ពេល​នេះ អត្រា​នៃ​ការ​ផ្ដល់​កំណើត​សម្រាប់​ទារក​ខ្ពស់។ ហើយ​​ពី​អាយុ ៣០ ឡើង​ទៅ ការ​ផ្ដល់​កំណើត​សម្រាប់​ទារក នឹង​ចាប់​ផ្ដើម​ថយ​ចុះ​វិញ។

   ស្វែង​រក​ដៃ​គូ​ឆាប់​រហ័ស​ពេក អាច​ខុស?
   ឪពុក​ម្ដាយ​ផ្សំ​ផ្គុំ​ឲ្យ ខ្លាច​តែ​ខ្លួន​មិន​ពេញ​ចិត្ត។ ហើយ​បើជ្រើសរើស​ខ្លួន​ឯង ​ខ្លាច​ខុស។ ទោះ​ជា​យ៉ាង​ណា អ្នក​អាច​រងចាំ ដោយ​ការ​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ច្បាស់​បន្តិច​សិន សឹម​សម្រេច​ចិត្ត​ដឹក​ដៃ​គ្នា ទៅ​កាន់​ផ្លូវ​ជីវិត​តែ​មួយ៕ 

iTsumoជាតាក់ស៊ី ដែល ថ្លៃជិះថោកជាងគេបំផុត