RoseMag.Net | ទាយ​និស្ស័យ​របស់​មនុស្ស តាម​ស្នាម​ញញឹម | Blog

ទាយ​និស្ស័យ​របស់​មនុស្ស តាម​ស្នាម​ញញឹម

បញ្ចូល: October 1, 2016 ប្រភេទ: ទូទៅ

   ការញញឹម​របស់​មនុស្ស​ម្នាក់​ៗ សុទ្ធ​តែ​អាច​ផ្ដល់​នូវ​និស្ស័យ​បាន​​ ព្រោះ​មនុស្ស​ម្នាក់​មាន​អាថ៍​កំបាំង​ និង​អត្ដ​ចរិត​ផ្សេងៗ​គ្នា សម្រាប់​អ្នក​ដែល​លាត​ត្រដាង​ញញឹម​ ឬសើច​បែប​ចំហរ​ចំណែក​មនុស្ស​ខ្លះ​ជាអ្នក​ដែល​ពូកែ​រៀប​ឬក​ពា​ក៏​គេ​តែង​តែ​គិត​ហើយ​ធ្វើ​បែប​ផ្សេង​ៗ​គ្នា​តែ​ពុំ​មែន​បាន​ន័យ​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​ដែរ ព្រោះ​រឿង​ទាំង​នេះ​វា​អាស្រ័យ​ទៅ​លើ​បរិយាកាស​ និង​គំនិត​រៀង​ៗ​ខ្លួន ក៏ប៉ុន្ដែ​ការ​ដែល​យើង​ទស្សន៍​ទាយ​នេះ វា​គ្រាន់​តែ​ជារឿង​កត់​សម្គាល់​តែ​ប៉ុណ្ណោះ​ទេ បើ​អញ្ចឹង​យើង​មក​មើល​ទាំង​អស់​គ្នា​មើល!!!

-ញញឹម​អស់ ៖ ជាមនុស្ស​ដែល​វាង​វៃ ចូល​ចិត្ដ​បង្ហាញ​នូវ​អ្វី​ដែល​ខ្លួន​ធ្វើ​ដែល​ខ្លួន​យល់​ថា ពុំ​សូវ​ចេះ​អៀន​ខ្មាស​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន សេព​គប់​មនុស្ស​ងាយ​ពុំ​សូវ​ខ្វល់​ពី​អត្ដ​ចរិត​អ្នក​ដទៃ ចូល​រួម​បាន​គ្រប់​ជាន់​ថ្នាក់ ចូល​ចិត្ដ​តែង​ខ្លួនធ្វើ​អោយ​អស់​លុយ​ដោយ​សារ​តែ​ខ្លួន​គួរ​សម។

-ញញឹម​ខ្ជិប​មាត់​ ៖ មិន​អោយ​អ្នក​ដទៃ​ឃើញ​ធ្មេញ​ទេ ជាមនុស្ស​ពូកែ​រៀប​ឬក​រៀប​ពា ស្គាល់​កាល​ទេសៈ​ច្បាស់ ចូល​ចិត្ដ​នៅ​តែ​ឯង​ធ្វើ​អោយ​ពុំ​សូវ​មាន​មិត្ដ​ភក្ដិ​ច្រើន​ ចូល​ចិត្ដ​រស់​នៅ​ក្នុង​រង្វង់​ធម្មជាតិ បើ​និយាយ​អោយ​ចំទៅ​គឺ​ជាមនុស្ស​ត្រមោង​​ត្រមោល​បន្ដិច។

-ញញឹម ឬសើច​តែឆាប់​ឈប់ ៖ ហាក់​បីដូច​ជា​មនុស្ស​ដែល​ញញឹម​តាម​មាយាទ​ដែល​ពុំ​មែន​ញញឹម​ចេញ​ពី​ចិត្ដ​របស់​ខ្លួន​ឯង ឃើញ​គេ​ញញឹម​ក៏​ញញឹម​តាម​គេ ជាប្រភេទមនុស្ស​ដែល​ពុំ​ចេះ​នៅ​ស្ងៀម​ ឆាប់​ភ្ញាក់​ផ្អើល រហ័ស​រហួន តែ​ក៏​ជាមនុស្ស​ដែល​លង់​នឹង​សម្ដី​គេ បើ​និយាយ​អោយ​ចំជា​មនុស្ស​ចិត្ដ​ស្លុយ។

-សើច​ស្ងួត ឬសើច​ចម្អក ៖ ភាគ​ច្រើន​នៃ​មនុស្ស​បែប​នេះ​ជាមនុស្ស​ដែល​ចូល​ចិត្ដ​ក្នុង​រឿង​ស្នេហា​ចូល​ចិត្ដ​ស្រមើ​ស្រមៃ​លើក​មោទន​ភាព​ខ្លួន​ឯង​ខ្ពស់​ ចំណែក​ការ​ចូល​ចិត្ដ​វិញ គេ​ចូល​ចិត្ដ​ផ្នែក​សិល្បៈ​ និង​ភាព​ស្រស់​ស្អាត​ជាង​គេ។

-ញញឹម​ខ្ជិប​មាត់ ៖ ដូច​ជា​ពុំ​ពេញ​ចិត្ដ​ញញឹម​ជាមនុស្ស​ដែល​យក​ចិត្ដ​ពិបាក ហើយ​ជាមនុស្ស​ដែល​ពុំ​សូវ​ចេះ​អរគុណ​អ្នក​ដទៃ​៕ 

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!