ឆ្នាំច ថោះ និង​ឆ្លូវ​ជា​ឆ្នាំ​ដែល​ខ្វះ​អ្វី​?

​កាល​ពី​អត្ថបទ​មុនៗ​យើងខ្ញុំ​បាន​ប្រាប់​អ្នក​រួចមក​ហើយ​ពី​ឆ្នាំ​ទាំង​៩​ដែល​ខ្វះ​អ្វី​រួច​មក​ហើយ​។ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ឆ្នាំ​ច ថោះ និង​ឆ្លូវ​វិញ​ម្តង​។ តើ​ឆ្នាំ​ទាំង​៣​នេះ​ជា​ឆ្នាំ​ដែល​ខ្វះ​អ្វី​ខ្លះ​ទៅ​?

​អ្នក​ដែល​កើត​នៅ​ឆ្នាំច ថោះ និង​ឆ្លូវ ជា​មនុស្ស​ដែល​មានចិត្ត​ល្អ​។ ប៉ុន្តែ​ដោយសារតែ​មាន​ច​រឹត​ស្លូតបូត​ពេក ទើប​មួយ​ជីវិត​របស់​ពួកគេ​មិន​សូវ​ហ៊ាន​ប្រជែង​យក​របស់​ដែល​ខ្លួន​ចង់បាន​នោះទេ​។ ដូចនេះ​ឋានៈ​របស់​ពួកគេ​គឺ​មាន​ភាព​នឹង មិនសូវ​ឡើង​ខ្ពស់​នោះ​ឡើយ​។ ពួកគេ​តែងតែ​ត្រូវ​គេ​គាប់សង្កត់​ជានិច្ច​។ គេ​ជា​មនុស្ស​ដែល​អាច​រក​ប្រាក់​ដើម្បី​បង្កើត​លាភ​បាន​ដោយ​ការខិតខំ​ប្រឹងប្រែង ប៉ុន្តែ​ឱកាស​នៃ​ការឡើង​ឋានៈ​គឺ​ពុំ​សូវ​ខ្ពស់​ឡើយ​។ ដូចនេះ​គេ​ជា​មនុស្ស​ដែល​ខ្វះ​អំណាច​។ ប្រសិនជា​គេ​មិន​រំពឹង​ចង់​មាន​ឋានៈ​បុណ្យស័ក្តិ​ខ្ពស់​នោះទេ នោះ​គេ​នឹង​អាច​រស់នៅ​ដោយ​មាន​សុភមង្គល និង​សប្បាយរីករាយ​៕

Loading...