RoseMag.Net | ​ឆ្នាំ​ទាំង​ ៣ ​ដែល​គួរតែ​ប្រយ័ត្ន​ នៅ​ខែក្រោយ​ | Blog

​ឆ្នាំ​ទាំង​ ៣ ​ដែល​គួរតែ​ប្រយ័ត្ន​ នៅ​ខែក្រោយ​

 

​នៅ​ខែ​ក្រោយ​ដែល​ជា​ខែតុលា​នេះ​មាន​ឆ្នាំ​ទាំង​៣​ដែល​អាច​នឹង​មាន​រឿង​បន្តិចបន្តួច​។ ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​បន្តិច​ទើប​ល្អ​។ តើ​មាន​ឆ្នាំ​ណា​ខ្លះ​ទៅ​?

​ឆ្នាំ​វក​
​អ្នក​ដែល​កើត​នៅ​ឆ្នាំវក​នេះ​ដល់​ខែ​១០​អាច​នឹង​មាន​លាភ​សំណាង​ប្រែប្រួល​ជា​ល្អ​វិញ​។ គេ​ជា​មនុស្ស​ដែល​ឆ្លាត មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​ដទៃ ថែម​ទាំង​ចេះ​បត់បែន​គ្រប់​កាលៈទេសៈ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​ដទៃ​ច្រណែន​។ អ្នក​ដែល​មានចិត្ត​ច្រណែន​នោះ​អាច​នឹង​លួច​ធ្វើបាប​អ្នក​បាន ថែម​ទាំង​អាច​និយាយ​អាក្រក់​ពី​អ្នក​នៅ​មុខ​មិត្ត​រួម​ធ្វើការ និង​ចៅហ្វាយនាយ​អ្នក​។ ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​បន្តិច​។​

​ឆ្នាំ​ខាល​
​អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​ដល់​ខែ​១០​នឹង​មាន​លាភ​សំណាង​ល្អ​វិញ ប៉ុន្តែ​អាច​នឹង​មាន​អ្នក​ឈ្នានីស​អ្នក​។ អ្នក​ទាំងនោះ​នឹង​អាច​រារាំង​ការងារ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក​។ ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​នៅ​ខែ​ក្រោយ​នេះ​។​

​ឆ្នាំ​ជូត​
​អ្នក​ដែល​កើត​នៅ​ឆ្នាំនេះ​ជា​មនុស្ស​ដែល​មាន​ចរិត​រាង​រឹង​។ ដោយសារ​តែ​ចរិត​នេះ ដល់​ខែ​១០ លាភ​សំណាង​អ្នកនឹង​ប្រែជា​មិន​សូវ​ល្អ ដោយ​លុយ​អ្នក​អាច​ហូរ​ចេញ​ក្រៅ​បាន​។ ដូចនេះ​ដល់​ខែក្រោយ អ្នក​ត្រូវ​តែ​ប្រយ័ត្ន​នៅពេល​បំពេញ​កិច្ចការ​អ្វីមួយ​៕
 

iTsumoជាតាក់ស៊ី ដែល ថ្លៃជិះថោកជាងគេបំផុត