រឿងអប់រំចិត្ត៖ ប្រសិនបើអ្នកជាមនុស្សឆាប់ខឹង ចូរអានអត្ថបទនេះ

មានក្មេងប្រុសម្នាក់ គេជាមនុស្សដែលឆាប់ខឹងបំផុត។​ ថ្ងៃមួយ,​ ឪពុករបស់គេបានអោយថងមួយ ដែលមានផ្ទុកដែកគោលជាច្រើននៅក្នុងនោះ។ ឪពុករបស់គេបានប្រាប់គេថា «រាល់ពេលដែលកូនមិនអាចទប់កំហឹងបាន ចូរកូនដំដែកគោលនៅក្នុងថងនេះ ទៅលើរបងឈើនេះ»។

ថ្ងៃបន្ទាប់ក្មេងប្រុសបានដំដែកគោ ៣៧ ដើមចូលទៅក្នុងរបងឈើដែលឪពុកបានប្រាប់។ ជាច្រើនសប្តាហ៍កន្លងផុតទៅ, ក្មេងប្រុសចាប់ផ្តើមរៀបចេះទប់កំហឹងបានខ្លះៗ, ចំនួនដែកគោលដែលគេដំចូលទៅក្នុងរបងឈើក៏បានកាត់បន្ថយបន្តិចម្តងៗជារៀងរាល់ថ្ងៃ។ ក្មេងប្រុសនោះបានរកឃើញថា ការដែលទប់កំហឹងហាក់ដូចជាងាយស្រួលជាងការដែលដំដែកគោលចូលទៅក្នុងរបងឈើ។ ទីបំផុត, ក្មេងប្រុសក៏រៀនចេះទប់កំហឹងបានយ៉ាងពិតប្រាកដ។ ក្មេងប្រុសបានប្រាប់ទៅឪពុកគេអំពីរឿងនេះ ហើយឪពុករបស់គេក៏បានប្រាប់គេ អោយដកដែកគោលដែលបានដំចូលទៅក្នុងរបងឈើនោះម្តងមួយៗជារៀងរាល់ថ្ងៃ តាមដែលគេអាចទប់កំហឹងបាន។

ច្រើនថ្ងៃកន្លងផុតទៅ ហើយទីបំផុតក្មេងប្រុសនោះក៏អាចដកដែកគោលចេញពីក្នុងរបងឈើអស់។ ឪពុកក៏បានដឹកដៃកូនប្រុសទៅមើលរបងឈើនោះ ហើយគាត់និយាយទៅកាន់កូនប្រុសថា «កូនធ្វើបានល្អណាស់ ប៉ុន្តែចូរកូនមើលប្រហោងដែលមាននៅលើរបង។ របងឈើមួយនេះលែងដូចដើមហើយ។ ដូចអ្វីដែលកូនបាននិយាយនៅពេលដែលកូនខឹង, វាបានបន្សល់ស្នាមដូចជារបងនេះអ៊ីចឹងដែរ។ មិនថាកូននិយាយពាក្យសុំទោសច្រើនដងប៉ុណ្ណានោះទេ, ក៏ដំបៅនៅតែ។ ដូចនេះកូនត្រូវប្រាកដថាកូនត្រូវគ្រប់គ្រងកំហឹងរបស់កូន នៅពេលក្រោយ ពេលដែលកូនខឹង កូនមិនគួរនិយាយអ្វីដែលនាំអោយមានការស្តាយក្រោយនោះទេ ព្រោះពាក្យសំដីដែលកូននិយាយចេញហើយ គឺមិនអាចវិលត្រលប់មកវិញបានទេ»៕

Loading...