សត្វ​អ្វី​ដែល​អ្នក​ឃើញ​ដំបូង​គេ​ក្នុង​រូប​ភាព​នេះ? វា​នឹង​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​ផ្ទាល់​ខ្លួន​របស

   នេះ​គឺ​ជា​រូប​ភាព​មួយ ដែល​កើត​ឡើង​ដោយ​សារ​រូប​ភាព​ជា​ច្រើន​ផ្ទាំង​មក​បូក​បញ្ចូល​គ្នា។ អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​មើល​មិន​ដឹង​ថា មាន​រូប​អ្វី​ខ្លះ​នៅ​ក្នុង​រូប​ភាព​មួយ​ផ្ទាំង​នេះ​ទេ។ សម្លឹង​ឲ្យ​យូរ​បន្តិច ទើប​អាច​មើល​ឃើញ​បាន។ តែ​ប្រសិន​បើ​រូប​សត្វ​អ្វី​ដែល​អ្នក​បាន​មើល​ឃើញ​មុន​គេ នោះ​នឹង​អាច​ទស្សន៍​ទាយ​ពី​លក្ខណៈ​សម្បត្តិ​របស់​អ្នក​បាន​ដូច​ខាង​ក្រោម​នេះ។

១. រូប​បក្សី ៖ ប្រសិន​បើ​រូប​ដំបូង​បំផុត​ដែល​អ្នក​ឃើញ ជា​រូប​បក្សី នឹង​បង្ហាញ​ថា អ្នក​មាន​និន្ទាការ​ទៅ​រក​សេរីភាព និង​ការ​បើក​ចំហរ ក្នុង​ជីវិត​រស់​នៅ។

២. រូបក្ដាម ៖ បើ​សត្វ​ក្ដាម ជា​សត្វ​ដែល​អ្នក​មើល​ឃើញ​ដំបូង​គេ​បង្អស់​នោះ វា​បញ្ជាក់​ថា អ្នក​មាន​ទំនោរ​ទៅ​រក​ភាព​រីករាយ និង​ចូល​ចិត្ត​ការ​លេង​សើច​ច្រើន។

៣. បក្សី និង​ក្ដាម ៖ ប្រសិន​បើឃើញ បក្សី និង​ក្ដាម ដំណាល​គ្នា​ក្នុង​ពេល​តែ​មួយ នោះ​បញ្ជាក់ថា អ្នក​មាន​ទំនោរ​ទៅ​រក​ការ​រសើប​ផ្នែក​ចិត្ត​គំនិត និង​អារម្មណ៍។

៤. សត្វ​​សេះ ៖ មនុស្ស​ជាច្រើន បាន​មើល​ឃើញ​សេះ ដោយ​សារ​វា​លាត​សន្ធឹង​យ៉ាង​ធំ​ពី​មុខ​គេ។ វា​ក៏​បញ្ជាក់​ផង​ដែរ​ថា អ្នក​ជា​មនុស្ស​ឯករាជ្យ និង​ចូល​ចិត្ត​ការ​ចែករំលែក។

៥. ផ្សោត ៖ បើ​ក្រឡេក​ទៅ​មើល​ភ្លាម ឃើញ​ផ្សោត​ភ្លាម អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់ និង​មាន​គំនិត​សិល្បៈ​ផង​ដែរ៕ 

Loading...