RoseMag.Net | ជូនចំពោះបុរសទាំងឡាយ ដែលកំពុងលេងសើច ជាមួយបេះដូងមនុសស្រី | Blog

ជូនចំពោះបុរសទាំងឡាយ ដែលកំពុងលេងសើច ជាមួយបេះដូងមនុសស្រី

កុំគិតថានាងមិនដឹងអោយសោះ។ នាងដឹងថាអ្នកមានមនុស្សស្រីដទៃនៅក្នុងចិត្តរបស់អ្នក នាងដឹងហើយមានអារម្មណ៍បែបនេះគ្រប់ពេល។ ពេលដែលអ្នកមើលនាង នាងដឹងហើយថាអ្នកកំពុងគិតពីមនុស្សស្រីដទៃ ដែលមិនមែនហើយក៏មិនអាចជានាង។ នាងដឹងថាពេលដែលអ្នកនៅជាមួយនាង អ្នកសោកស្តាយដែលមិនបាននៅជាមួយនារីដទៃ ដែលអ្នកកំពុងនឹកដល់។ នាងដឹងថាពេលដែលអ្នកកំពុងនិយាយទៅកាន់នាង តែអារម្មណ៍របស់អ្នកបានបែងចែកទៅអោយនារីម្នាក់ទៀត ដែលអង្គុយក្បែរនោះច្រើនជាង។ នាងដឹងថាអ្នកបានផ្លាស់ប្តូរព្រោះថាអាកប្បកិរិយារបស់អ្នក ធ្វើអោយនាងមានអារម្មណ៍ថា នាងមិនមែនជាមនុស្សតែម្នាក់ដូច ដែលអ្នកធ្លាប់ធ្វើដាក់នាង។ អ្នកធ្លាប់បង្ហាញក្តីស្រលាញ់លើសលុប ទៅកាន់នាង អ្នកធ្លាប់ធ្វើអ្វីៗជាច្រើនដើម្បីនាង ហើយអ្នកធ្លាប់ធ្វើអោយនាងជឿជាក់ថា អ្នកស្រលាញ់នាងពិតប្រាកដ។ ប៉ុន្តែអ្វីៗទាំងអស់នោះគ្រាន់តែជាអតីតកាល ហើយវាមិនអាចដូចដើមវិញឡើយ។ អ្នកកាន់តែនៅឆ្ងាយពីនាង អ្នកព្យាយាមកាត់ផ្តាច់ទំនាក់ទំនងពីនាង។ នាងប្រហែលជាគ្មានលទ្ធភាពបង្ហាញអ្នករាល់គ្នាថា អ្នកកំពុងមានអ្នកថ្មីនោះទេ ប៉ុន្តែនាងគ្រាន់តែមិនអាចបំបាត់នូវអារម្មណ៍រញ្ជួយចិត្តខ្លាំង ព្រោះថាអ្នកកាន់តែលាក់បាំងនូវអ្វីដែលអ្នកកំពុងតែមាន នៅក្នុងទូរស័ព្ទដៃរបស់អ្នករឺ ក៏អារម្មណ៍រំភើបរីករាយរបស់អ្នក ពេលដែលបានចេញទៅក្រៅដោយគ្មាននាង។ តាមពិតទៅនៅក្នុងចិត្តដែលកប់ជ្រៅពោរពេញ ដោយការឈឺចាប់របស់នាង នាងមិនចង់អោយរឿងទាំងនោះជាការពិត ហើយកើតឡើងទេ នៅក្នុងចិត្តដែលកប់ជ្រៅមួយនោះ នាងសង្ឃឹមថាអ្វីៗគ្រាន់តែជាសុបិន្តទៅចុះ តែវាមិនអាចទៅរួចព្រោះថារឿងទាំងអស់នោះជាការពិត ហើយនាងដឹងច្រើនជាងអ្វីដែលអ្នកធ្លាប់គិតទៅទៀត។ គ្មានមនុស្សស្រីណាម្នាក់ដែលចង់បែកបាក់ជាមួយមនុស្ស ដែលខ្លួនស្រលាញ់នោះទេ បើទោះជាត្រឹមជាសង្សារនឹងគ្នាក៏ដោយ។ គ្មាននរណាចង់មានឈ្មោះជាស្រីម៉េម៉ាយទៅណាមកណាគ្មានប្តី នៅក្បែរដូចនារីដទៃនោះទេ តែគ្មានអ្នកណាមើលឃើញពីចិត្តរបស់មនុស្សប្រុស ដូច្នេះហើយសុំមនុស្សប្រុសទាំងឡាយដែលដែលធ្លាប់ធ្វើខុសលើ មនុស្សដែលខ្លួននិយាយថាស្រលាញ់រាល់ថ្ងៃអាសូរទ្រូងនាងខ្លះផង។ បើនាងធ្វើដាក់អ្នកបែបនោះវិញ សួរថាតើអ្នកមានអារម្មណ៍បែបណា?

iTsumoជាតាក់ស៊ី ដែល ថ្លៃជិះថោកជាងគេបំផុត