RoseMag.Net | អ្វី​ខ្លះ ដែល​បណ្ដាល​ឲ្យ​បុរស​ម្នាក់ ក្លាយ​ជា​មនុស្ស​សាវា? | Blog

អ្វី​ខ្លះ ដែល​បណ្ដាល​ឲ្យ​បុរស​ម្នាក់ ក្លាយ​ជា​មនុស្ស​សាវា?

បញ្ចូល: September 4, 2016 ប្រភេទ: ស្នេហា-គ្រួសារ

   អ្វីៗ​ទាំង​អស់​ដែល​កើត​ឡើង​នៅ​លើ​លោក​នេះ សុទ្ធ​តែ​មាន​ហេតុ​ផល និង​មូល​ហេតុ​ច្បាស់​លាស់ ដែល​សូម្បី​តែ​បុរស​ម្នាក់ ក្លាយ​ទៅ​ជា​ព្រាន​នារី ឬ​មនុស្ស​សាវា ក៏​មាន​រឿង​រ៉ាវ និង​ដើម​ហេតុ​របស់​វា​ដែរ។ តើ​មិត្ត​នារីៗ​ធ្លាប់​ដឹង​ទេ​ថា បុរស​សាវា​បណ្ដាល​មក​ពី​មូល​ហេតុ​អ្វី​ខ្លះ?

១. មាន​សង្សារ​ធ្លាប់​ក្បត់ ៖ មាន​បុរស​មិន​តិច​ទេ ដែល​ត្រូវ​នារី​ជា​សង្សារ​បោក​ប្រាស់​ចិត្ត។ ក្រោយ​ពី​ខូច​ចិត្ត បុរស​ម្នាក់​នោះ​នឹង​ក្លាយ​ជា​មនុស្ស​លែង​ចេះ​ស្មោះ​នឹង​ស្នេហា ដោយ​មិន​ដាក់​ចិត្ត​ស្រឡាញ់​នារី​ណា​ផ្សេង​ទៀត​ឡើយ ព្រោះ​ខ្លាច​ខូច​ចិត្ត​ជា​ថ្មី​ម្ដង​ទៀត។

២. ស្អាត ហើយ​សង្ហារ ៖ រូប​រាង​សង្ហារ គឺ​ជា​វត្ថុ​មួយ​ដែល​អំណោយ​ផល​ពី​ធម្មជាតិ។ បុរស​សង្ហារ អាច​ទាក់​ទង​មនុស្ស​ស្រី​ណា​ម្នាក់​ក៏​បាន តាម​តែ​ចិត្ត​របស់​គេ។ យូរៗ​ទៅ គេ​ក៏​ក្លាយ​ទៅ​ជា​ព្រាន​នារី​តែ​ម្ដង។

៣. ចំណូល​ចិត្ត​ ៖ អ្នក​ខ្លះ​មាន​ចំណូល​ចិត្ត​ធ្វើ​រឿង​សាវា​តាំង​ពី​កំណើត​មក។ មាន​ន័យ​ថា នារី​ណា​ក៏​គេ​ស្រឡាញ់​ដែរ ឲ្យ​តែ​ស្អាត។

៤. ចូលចិត្ត​សាកល្បង ៖ បុរស​មួយ​ចំនួន ចូល​ចិត្ត​សាក​ល្បង​លេង​សើច ជា​មួយ​នារី​ជា​ច្រើន។ ពេល​នាង​បាក់​ចិត្ត​ស្រឡាញ់ ក៏​ដាក់​មេប្រូច​បាត់។

៥. ទំនោរ​តាម​គ្នា ៖ អ្នក​ខ្លះ​ឃើញ​គេ​ធ្វើ​បែប​នេះ​បាន ធ្វើ​បែប​នោះ​បាន ក៏​សាក​ល្បង​ធ្វើ​ដូច​គេ។ ទោះ​បី​ជា​ធ្វើ​តាម​គេ​បាន​ក៏​ដោយ បុរស​ម្នាក់​នោះ​នឹង​ត្រូវ​បាន​នារី​ជា​ច្រើន​ហៅ​ថា មនុស្ស​ចិត្ត​ច្រើន ឬ​បុរស​សាវាផង​ដែរ៕ 

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!