រឿងខ្លី៖ ស្រលាញ់តែម្ខាង និង ទទួលការស្រលាញ់ពី មនុស្សដែលយើងស្រលាញ់

មានបុរសទីទាល់ក្រម្នាក់រស់នៅជាមួយភរិយារបស់គាត់ ក្នុងផ្ទះចាស់បាក់បែកមួយ។ ថ្ងៃមួយ, ប្រពន្ធរបស់គាត់ដែលមានសក់វែងត្រង់ស្រលូនបានសុំអោយបុរសជាប្តី ទិញក្រាសសិតសក់អោយនាងមួយ ដើម្បីសិតសក់របស់នាងអោយបានស្អាត។

បុរសជាប្តីមានអារម្មណ៍ថាពិតជាស្តោកស្តាយ និង ពិបាកចិត្តបំផុតនៅពេលដែលបានលឺប្រពន្ធរបស់គាត់សុំគាត់ទិញក្រាសដើម្បីសិតសក់។ បុរសសំលឹងមុខប្រពន្ធទាំងទឹកមុខក្រៀមក្រំ កែវភ្នែកបៀមដោយទឹកភ្នែក គាត់បាននិយាយទៅប្រពន្ធថា «អោយបងសុំទោស ប៉ុន្តែបងមិនអាចទិញបានទេ»។ គាត់បានប្រពន្ធគាតថា គាត់គ្មានសូម្បីតែប្រាក់ដើម្បីជួសជុលខ្សែនាឡិកាដែលបានដាច់ទេ។

នាងជាភរិយាក៏មិននិយាយអ្វីបន្ត​ទៀតដែរ។

ថ្ងៃបន្ទាប់, បុរសកំសត់បានទៅធ្វើការដូចសព្វដង គាត់ក៏ដើរកាត់ហាងនាឡិកាមួយ ហើយ គាត់ក៏បានដើរចូលទៅហាងនាឡិកានោះ ដើម្បីលក់នាឡិកាចាស់ដែលខូចរបស់គាត់ក្នុងតំលៃថោក យកប្រាក់ទិញក្រាសសិតសក់មួយអោយប្រពន្ធរបស់គាត់។

ពេលដែលគាត់ត្រលប់មកដល់ផ្ទះវិញនៅពេលល្ងាច នាំទាំងក្រាសដ៏ស្រស់ស្អាតមួយមកអោយភរិយាកំសត់របស់គាត់នោះ គាត់ភ្ញាក់ផ្អើលជាខ្លាំងដោយឃើញប្រពន្ធរបស់គាត់កាត់សក់ខ្លីត្រឹមករ។ នាងបានលក់សក់របស់នាង ដើម្បីយកប្រាក់មកទិញនាឡិកាថ្មីមួយអោយបុរសជាប្តី។ ទឹកភ្នែកក៏ហូរព្រមគ្នា, វាមិនមែនដោយសារតែទង្វើររបស់ពួកគេដែលធ្វើចំពោះគ្នានោះទេ ប៉ុន្តែសំរាប់ក្តីស្រលាញ់ដែលពួកគេផ្តល់អោយគ្នាទៅវិញទៅមក។

ស្រលាញ់គេតែម្ខាងគឺមិនអាចកើតមានឡើងទេ,​ បើគេស្រលាញ់យើងគឺជារឿងមួយ ប៉ុន្តែប្រសិនបើយើងទទួលការស្រលាញ់ពីមនុស្សដែលយើងស្រលាញ់គឺជាអ្វីៗគ្រប់យ៉ាង៕

Loading...