ឈ្មោះ​ហៅ​ក្រៅ​ចំនួន ២០ ដែល​បុរស​ទាំង​ឡាយ​​អាច​យក​ទៅ​ប្រើ​សម្រាប់​ហៅ​មិត្ត​ស្រី​របស់​ខ្លួន!!!

Loading...

   ភាគ​ច្រើន​នៃ​គូស្នេហ៍​ដ៏​ផ្អែម​ល្ហែម​មួយ នឹង​មាន​ឈ្មោះ​ហៅ​ក្រៅ​ដ៏​ពិរោះ សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក។ ឈ្មោះ​ហៅ​ក្រៅ​ទាំង​នេះ តំណាង​ឲ្យ​សេចក្ដី​ស្រឡាញ់ ឬ​ជា​ការ​បង្ហាញ​ពី​ភាព​ជិត​ស្និទ្ធផង​ដែរ។ ជា​ទូទៅ​ឈ្មោះ​ហៅ​ក្រៅ ខុស​ពី​ឈ្មោះ​ពិត​ទាំង​ស្រុង តែ​វា​សម​ស្រប​ទៅ​នឹង​អ្វី​ដែល​ជា​ចំណូល​ចិត្ត​របស់​មនុស្ស​ទៅ​វិញ និង​ភាព​រ៉ូមែនទិច ដែល​ពួក​គេ​ចង់​បង្កើត។

   ខាង​ក្រោម​នេះ គឺ​ជា​ឈ្មោះ​ហៅ​ក្រៅ​សម្រាប់​មនុស្ស​ស្រី ដែល​បុរស​ទាំង​ឡាយ អាច​យក​ទៅ​ប្រើ​សម្រាប់​ហៅ​មិត្ត​ស្រី​របស់​ខ្លួន​ ដើម្បី​បង្កើន​ភាព​ស្និទ្ធ​ស្នាល ក៏​ដូចជា​បរិយាកាស​រ៉ូមែន​ទិច។ អ្នក​អាច​ជ្រើសរើស​យក​មួយ​មក​ប្រើ ក្នុង​ចំណោម​ឈ្មោះ​ដ៏​ច្រើន​នេះ។

១. Queen- ហៅ​នាង​បែប​នេះ ប្រសិន​បើ​នាង​ជា​ម្ចាស់​ក្សត្រី នៅ​ក្នុង​បេះ​ដូង​របស់​អ្នក។
២. Happiness- ប្រសិន​បើ​នាង​ធ្វើ​ឲ្យ​អ្នក​មាន​សុភមង្គល។
៣. Kitten- ហៅ​បែប​នេះ បើ​អ្នក​គិត​ថា នាង​ដូច​ជា​កូន​ឆ្មា​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ។
៤. Boo- បើ​អ្នក​រក​ឃើញ​ភាព​សិចស៊ី​របស់​នាង។
៥. Button- ប្រសិន​បើ​នាង​ស្រស់​ស្អាត​ដូច​ប៊ូតុង​ចុច។
៦. Angel- ហៅ​នាង​បែប​នេះ ប្រសិន​បើ​នាង​ជា​ទេវតា​ព្យាបាល​បេះ​ដូង​របស់​អ្នក។
៧. Magic- ប្រសិន​បើ​នាង​ធ្វើ​ឲ្យ​ជីវិត​អ្នក ហាក់​ដូច​ជា​រស់​នៅ​ក្នុង​ពិភព​វេទមន្ត។
៨. Pink- បើ​នាង​ជា​ក្មេង​ស្រី​តូច​មួយ។
៩. Babe- ហៅ​បែប​នេះ បើ​នាង​ជា​នារី​សិចស៊ី និង​ទាក់​ទាញ។
១០. Hop- បើ​នាង​ជា​នារី​ដែល​ពោរពេញ​ដោយ​ភាព​សប្បាយ ស្រស់ស្រាយ។
១១. Rose- បើ​នាង​ជា​នារី​ដ៏​មាន​តម្លៃ​សម្រាប់​ជីវិត​អ្នក។
១២. Spring- ប្រសិន​បើ​នាង​ជា​អ្នក​ផ្លាស់​ប្ដូរ​ជីវិត​រស់​នៅ​របស់​អ្នក។
១៣. Cupcake- បើ​នាង​ចូល​ចិត្ត​ញុំាច្រើន និង​ចូល​ចិត្ត​សម្ដី​ផ្អែម​ល្ហែម។
១៤. Dream-girl- បើ​នាង​ជា​នារី​នៅ​ក្នុង​សុបិន​របស់​អ្នក។
១៥. My All- បញ្ជាក់​ថា នាង​ជា​អ្វីៗ​គ្រប់​យ៉ាង​របស់​អ្នក។
១៦. Pretty lady- បើ​នាង​ទន់​ភ្លន់ គួរ​ឲ្យ​ស្រឡាញ់។
១៧. Wifey- បញ្ជាក់​ឲ្យ​ដឹង​ថា នាង​នឹង​ខ្លាច​ជា​អនាគត​ប្រពន្ធ​របស់​អ្នក។
១៨. Gorgeous- ឈ្មោះ​មួយ​នេះ អ្នក​អាច​ពន្យល់​បាន​ដោយ​ខ្លួន​ឯង។
១៩. Donut- សម្រាប់​នារី​ដែល​ចូល​ចិត្ត​ភាព​ផ្អែម​ល្ហែម​ច្រើន។
២០. Daisy- បើ​នាង​ស្រស់​ស្អាត​ដូច​ផ្កា។
   តើ​អ្នក​ពេញ​ចិត្ត​ឈ្មោះ​មួយ​ណា​ដែរ ដើម្បី​ហៅ​មិត្ត​ស្រី​របស់​អ្នក?

Loading...