មុន​នឹង​ស្រាលាញ់អ្នក​ដ៏ទៃ ត្រូវ​ស្រលាញ់​ខ្លួនឯង​ និង​គិត​ល្អៗចំពោះ​ខ្លួន​ឯងសិន!!!

Loading...

   សេច​ក្ដី​ស្នេហា​គឺ​ជា​ការលះ​បង់​ ការ​ឃើញ​មនុស្ស​ដែលយើង​ស្រឡាញ់​មាន​ក្ដី​សុខ ឬជា​អ្វី​ក៏ដោយ​ ស្រេច​តែ​គេ​អោយ​និយម​ន័យ។ មនុស្ស​គ្រប់​រូប​មាន​បំណង​ចង់ទទួល​បាន​ជីវិត​ដ៏​ស្រស់​បំព្រង ប៉ុន្ដែ​កុំ​ភ្លេច​ថា មុន​នឹង​ស្រលាញ់​អ្នក​ដទៃ​ ឬទាក់​ទាញ​អោយ​អ្នក​ដទៃ​មក​ស្រលាញ់​យើង​នោះ យើង​ត្រូវ​ស្រលាញ់​ខ្លួន​យើង​ជាមុន​សិន។

១-រស់​នៅ​ជាមួយ​ខ្លួន​ឯង​អោយ​បាន ៖ ហើយ​មាន​ក្ដីសុខ​ដោយ​ខ្លួន​ឯងផង ត្រូវ​គិត​ទុក​ថា អ្នក​ដទៃ​គ្រាន់​តែ​ជា​កាដូ​ដែល​វាសនា​កំណត់​មក​អោយ​ប៉ុណ្ណោះ។
២-ផ្ដល់ពេល​វេលា​ខ្លះ​សម្រាប់​ខ្លួន​ឯង ៖ ត្រូវ​ផ្ដាច់​ខ្លួន​ឯង​ចេញ​ពី​សង្គម​ម្ដង​ម្កាល ប្រើ​ថ្ងៃ​ឈប់​សម្រាក​ដើម្បី​អោយ​ខួរក្បាល និង​រាងកាយ​បាន​សម្រាក​លំហែរ អាច​រក​ពេល​ទៅ​កម្សាន្ដ​នៅ​តាម​ខេត្ដ ឬ​ទៅ​កន្លែងដែល​អ្នក​ចូល​ចិត្ដ​ក៏បាន៕
៣-ទទួល​យក​ភាព​ខុស​គ្នា​ផ្នែក​សរីរៈ និង​គំនិត​របស់​អ្នក​ដទៃ​ដែល​គិត​មិន​ដូច​យើង​ថា​ជារឿង​ធម្មតា ៖ យើង​មាន​ចំណុច​ល្អ​របស់​យើង គេ​ក៏​មាន​ចំណុច​ល្អ​របស់​គេ​ដូចគ្នា។ ហេតុ​នេះ​បើ​ឃើញ​អ្នក​ណា​ល្អ​ជាង​យើង យើង​គួរ​សរសើរ​គេ។ ប៉ុន្ដែ​បើ​ឃើញ​គេ​អន់​ជាង​យើង ក៏​គួរ​មាន​ចិត្ដ​មេត្ដា​ និង​ជួយ​ជ្រោម​ជ្រែង​ដល់​គេ។
៤-កាត់​បន្ថយ​ការរំពឹង​ទុក ៖ គួរមើល​ពីភព​លោក​ក្នុង​សច្ចភាព​បើសិន​យើង​រំពឹង​ពីភាគី​ម្ខាង​ទៀត​កាន់​តែ​តិច ឱកាស​អាច​សម​បំណង​ក៏នឹង​មាន​ច្រើន​ឡើង​ដែរ។
៥-ថែសុខភាព​ខ្លួន​អោយ​ល្អ ៖ ហាត់​ប្រាណ​ប្រចាំ​ដើម្បី​អោយ​រាងកាយ​មាំមួន​មើល​ថែរាងាកាយ​អោយ​ស្អាត ហើយ​ទទួល​ទាន​អាហារ​ដែល​មាន​គុណ​ប្រយោជន៍។
៦-ធ្វើ​ការ​កាន់​តែតិច ៖ រៀប​បដិសេធ​ការាងារ​មួយ​ចំនួន​ចោល កុំ​គិត​ថា មាន​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន ព្រោះ​អ្នក​ដទៃ​ក៏​ធ្វើ​បាន​ដែរ ប្រសិន​បើកឱកាស​អោយ​គេ​ធ្វើ។
៧-ផ្ដល់​រង្វាន់​ដល់​ខ្លួន​ឯង ៖ គឺទិញ​របស់​ដែល​ខ្លួន​ពេញ​ចិត្ដ​ និង​ចង់​បាន​ម្ដង​ម្កាល៕

Loading...