វិធី​លួង​សង្សារ​កុំ​អោយ​ខឹង​ ដែល​ប្រុស​ៗ​គួរ​តែ​ដឹង!!!

មនុស្ស​ស្រី​គ្រប់​រូប​តែង​មាន​ចរិត​ចចេ​សរឹង​រូស​បន្ដិច នៅ​ពេល​អារម្មណ៍​ផ្លូវ​ចិត្ដ​របស់​នាង​រង​កាយ​ប៉ះទង្គិច​ពី​ បុគ្គល​ជិត​ស្និទ្ន​ណា​ម្នាក់​ដែល​ធ្លាប់​មាន​ទំនាក់​ទំនង​ជាមួ​យ​គ្នា​។ បើ​អ្នក​ចង់​រំលាយ​កំហឹង ​និង ​ឆាប់​អោយ​ត្រូវ​រ៉ូវ​គ្នា​ជា​មួយ​នាង​វិញ​មាន​តិច​និក​​មួយ​ចំនួន​ ដើម្បី​លួង​លោម​ចិត្ដ​ស្រី​កុំ​អោយ​ខឹង។

១. រកវិធី​ដើម្បី​សុំ​អភ័យ​ទោស​នាង។ ប៉ុន្ដែ​ធ្វើ​តាម​អ្វី​ដែល​អាច​ធ្វើ​បាន ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។

២. ត្រូវ​ច្បាស់​ក្នុង​ចិត្ដ​ថា អ្នក​ជាមនុស្ស​មាន​ចិត្ដ​ទូលាយ​បន្ដិច​ផង។ មិត្ដ​ស្រី​របស់​អ្នក​ នឹង​មិន​សម្ដែង​ឬកពា​ឆ្នាស់​ឆ្នើម​ឡើយ។ ប៉ុន្ដែ​គ្រាន់​តែ​សម្ដែង​ច្រើន​ ជាមិន​អើពើ​ ពី​រឿង​នេះ ហើយ​អាច​ធ្វើ​ជា​គ្មាន​រឿង​អ្វី​កើត​ឡើង​អីចឹង​ដែរ។ មិត្ដ​ស្រី​របស់​អ្នក​នឹង​មិន​អត់​ឱន​ទោស​អោយ​អ្នក​ឡើយ ប្រសិន​ជា​អ្នក​ស្ដែង​អោយ​ឃើញ​នូវ​ការ​មើល​ងាយ​នាង ឬ​និយាយ​ខ្លាំង​ៗ​ដាក់​នាង​ជាដើម តែ​ត្រូវ​ជំនួស​មក​វិញ​នូវ​ពាក្យ​សម្ដី​ផ្អែម​ល្ហែម។

៣. ត្រូវ​ទុក​ឱកាស​អោយ​នាងនិយាយ​ផង។ នាង​ចាំ​បាច់​ត្រូវ​ការ​និយាយ​ពាក្យ​ខ្លះ​ៗ​ចេញ​មក​។ ដូច្នេះ​ចូរ​ចំណាយ​ពេល​វេលា​ស្ដាប់​នាង​ដោយ​យក​ចិត្ដ​ទុក​ដាក់។ ហើយ​មិន​ត្រូវ​រំខាន​ ឬប្រកែក​នឹង​នាង​ឡើយ។

៤. ផ្ដល់​ឱកាស​និង​ពេល​វេលា​អោយ​នាង​ក្នុង​ការគិត​ដើម្បី​អត់​ឱន​​ទោសដល់​អ្នក។ អំឡុង​ពេល​នេះ​អ្នក​មិន​ត្រូវ​រំពឹង​ថា នាង​នឹង​អាច​លើក​លែង​ទោស​ ឬអធ្យាស្រ័យ​អោយ​អ្នក​ដោយ​ងាយ៕

Loading...