ទង្វើរដែលធ្វើអោយ មិត្តប្រុសរបស់អ្នករឹតតែស្រលាញ់អ្នក

មនុស្សគ្រប់រូបមិនថានៅជាសង្សារនឹងគ្នា រឺក្លាយជប្តីប្រពន្ធទៅហើយទេ ក៏រមែងចង់អោយមមនុស្សដែលខ្លួនស្រលាញ់បន្ថែមក្តីស្រលាញ់អោយរហូតដែរ។
ខាងក្រោមនេះជាតួនាទីដែលមនុស្សស្រីក៏ដូចជាភរិយាទាំងឡាយគប្បីអនុវត្ត ដើម្បីអោយដៃគូរបស់អ្នករឹតតែស្រលាញ់អ្នកទ្វេរដង៖

១. ដាក់ក្បាលរបស់អ្នកនៅនឹងដើមទ្រូងគាត់៖
មនុស្សប្រុសតែងតែចង់មានអារម្មណ៍ថាពួកគេជាមនុស្សរឹងមាំ ហើយនៅពេលដែលអ្នកធ្វើអាកប្បកិរិយាបែបនេះ ពេលអ្នកកំពុងអោបគ្នានោះមានន័យថាអ្នកបានធ្វើអោយគាត់មាន
អារម្មណ៍ថាខ្លួនជាបុរសពិតដែលអាចមើលថែអ្នកបាន។

២. ប្រឡែងលេងជាមួយគាត់៖
ការស្រលាញ់មិនមែនមានតែចិត្តនឹងចិត្តនោះទេ មានន័យថាអ្នកត្រូវបង្ហាញតាមអាកប្បកិរិយាផងដែរ ដោយមិនត្រូវគិតពីរយៈពេលយូរប៉ុណ្ណា ដែលអ្នកបានចាប់ដៃគ្នានោះទេ។ អ្នកគួរលែងសក់គាត់ អង្អែលដៃជើងគាត់ដូចដែលគាត់ធ្លាប់ធ្វើចំពោះអ្នកដូច្នោះដែរ។

៣. មិនលាក់បាំងថាគាត់ជានរណា៖
ចំនុចនេះសំខាន់ខ្លាំងណាស់ព្រោះថាមនុស្សស្រីមួយចំនួនតូចចូលចតិ្តលាក់បាំងពីស្ថានភាពគ្រួសារនៅតាមបណ្តាញសង្គម។
ដូច្នេះអ្នកត្រូវប្រាកដថាមនុស្សដែលអ្នកស្រលាញ់ត្រូវបានណែនាំនិងផ្តល់តម្លៃ។

៤. យកចិត្តទុកដាក់ចំពោះគាត់៖
បុរសគ្រប់រូបក៏ត្រូវការការយកចិត្តទុកដាក់យ៉ាងពេញលេញពីអ្នកដែរហើយ ក៏គ្មានអ្វីដែលធ្វើអោយគាត់គិតថាខ្លួនគាត់ត្រូវបានអ្នកស្រលាញ់ដោយស្មោះជាងនេះទៀតដែរ។

៥. ទាក់ទងគាត់៖
មិនមែនថាគាត់ជាមនុស្សប្រុសហើយអ្នកមិនចាំបាច់ខ្វាលខ្វល់ពីគាត់នោះទេ។
បើអ្នកគិតបែបនេះបានន័យថាអ្នកគិតខុសហើយ អាត្មានិយមពេកហើយ។
ជារឿយៗអ្នកគួរផ្ញើរសារទៅគាត់ពេលគាត់ចុះពីធ្វើការ រឺកំឡុងពេលធ្វើការក៏បានព្រោះថាសារដែលផ្អែមល្ហែមរបស់អ្នកអាចជួយគាត់កាតបន្ថយស្រ្តេសបាន។

៦. បង្ហាញភាពស្រលាញ់ចូលចិត្ត៖
ត្រង់ចំនុចនេះសំដៅទៅលើការបង្ហាញការស្រលាញ់ចូលចិត្តនៅ ទីសាធារណៈអោយអ្នកដទៃបានឃើញដូចជា ការកាន់ដៃគាត់ រៀបចំសំលៀកបំពាក់របស់គាត់ ដោយធ្វើអោយគាត់មានអារម្មណ៍ថាអស្ចារ្យ៕

Loading...