សញ្ញាទាំង ៤សំខាន់ៗបញ្ជាក់ថាដៃគូរបស់អ្នក លែងចាប់អារម្មណ៍នឹងអ្នក

Loading...

ការប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃរវាងអ្នកនឹងដៃគូអ្នក ប្រហែលជាអាចមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ។
ប៉ុន្តែអ្នកអាចនឹងមិនចាប់អារម្មណ៍ ហើយព្រងើយកន្តើយរហូតក្លាយទៅជាបញ្ហា។
វាអាចនឹងមានបញ្ហាមួយចំនួនដែលអ្នកនឹងជឿថា ក្តីស្រលាញ់របស់ដៃគូអ្នកមិនមុតមាំដូចពីមុនទៀតនោះទេ៖

១. គ្មានប្រធានបទសម្រាប់ការសន្ទនា៖
រឿងនេះអាចកើតឡើងបានលុះត្រាណា តែគេមិនមានការយកចិត្តទុកដាក់ពីអ្វីដែល បានកើតឡើងក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកទៀត ហើយមិនមានប្រធានបទណាមួយដែលត្រូវលើកយក មកនិយាយរវាងអ្នកទាំងពីរដែលជាហេតុអ្នក ត្រូវតែជឿជាក់ថាគេលែងមានអារម្មណ៍ដូចកាលពីគ្រាដើម។

២. ស្តីបន្ទោស៖
នៅពេលដែលដៃគូរបស់អ្នកតែងតែស្តីបន្ទោសអោយអ្នក នៅពេលអ្នកធ្វើអ្វីមួយនោះមានន័យគេចាប់អារម្មណ៍ទៅលើអ្នក ដែលធ្វើបានប្រសើរជាងអ្នក។

៣. រកលេសទៅក្រៅ៖
គេតែងតែដោះសារនៅពេលគេចេញទៅក្រៅម្តងៗជានិច្ច។
នៅពេលដែលគេតែងតែមានករងារ ការធ្វើដំណើរ ការកំសាន្ត ជួបជុំមិត្តភក្តិហើយហាមអ្នកមិនអោយទៅជាមួយ ដោយមានហេតុផលមិនចេះចប់។

៤. ការមិនជឿរបស់អ្នកធ្វើអោយអ្នកឈឺ៖
ចំណុចនេះមានន័យថាការដែលអ្នកមិនយកចិត្តទុកដាក់ទៅលើ ការប្រែប្រួលរបស់ដៃគូអ្នក អាចធ្វើអោយអ្នកទាំង២ឈានដល់ការបែកបាក់ ហើយអ្វីដែលធ្វើអោយអ្នកកាន់តែដុនដាបទៀតនោះគឺ ថាអ្នកមិនទទួលស្គាល់ថា game is over៕

Loading...