RoseMag.Net | គន្លឹះអាថ៌កំបាំងដែលធ្វើអោយ ស្នេហារបស់អ្នកឋិតឋេរ | Blog

គន្លឹះអាថ៌កំបាំងដែលធ្វើអោយ ស្នេហារបស់អ្នកឋិតឋេរ

បញ្ចូល: July 6, 2016 ប្រភេទ: ស្នេហា-គ្រួសារ

ថ្ងៃនេះយើងខ្ញុំនឹងចែករំលែកអាថ៌កំបាំងទាំង ២៥ ដែលធ្វើអោយស្នេហារបស់អ្នកយូរអង្វែង៖

១. បង្ហាញការគោរពគ្នាទៅវិញទៅមក
២. មានពេលវេលាសើចសប្បាយជាមួយគ្នាច្រើនជាក្រញ៉ូវដាក់គ្នា
៣. តែងតែគាំទ្រ និងការពារគ្នាទៅវិញទៅមកមិនថាមានរឿងអ្វីនោះទេ
៤. ផ្តល់តំលៃអោយគ្នាទៅវិញទៅមក
៥. ជឿទុកចិត្តចំពោះគ្នា
៦. សម្របតាមគ្នា
៧. កុំចូលទៅគេងទាំងមានខឹងគ្នា រឺមិននិយាយរកគ្នា
៨. លើកលែកទោស និង បំភ្លេចចោល
៩. ទុករឿងអតីតកាលអោយនៅក្នុងអតីតកាល កុំស្ពាយមកតាមពេលបច្ចុប្បន្ន
១០. សរសើរគ្នាទៅវិញទៅមក
១១. កុំព្យាយាមចង់កែប្រែគ្នាទៅវិញទៅមក
១២. មានអំណោយជូនគ្នាទៅវិញទៅមក
១៣. បង្ហាញភាពស្មោះត្រង់ និងមានភក្តីភាព
១៤. លើកទឹកចិត្តគ្នាទៅវិញទៅមក
១៥. កុំធ្វើការវិនិច្ឆ័យដោយមិនទាន់ដឹងច្បាស់
១៦. បង្ហាញក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមក
១៧. ចងចាំថ្ងៃសំខាន់ៗ និង ពេលវេលាល្អៗដែលបានចំណាយរួមគ្នា
១៨. ផ្តល់ច្រើនជាងការចង់បាន
១៩. ចាប់ផ្តើម និងបញ្ចប់ជារៀងរាល់ថ្ងៃ ជាមួយគ្នាដោយភាពសប្បាយរីករាយ (មានន័យថាថ្ងៃណាក៏មានភាពសប្បាយរីករាយជាមួយគ្នាដែរ ទាំងពីបើកភ្នែកឡើង រហូតបិទភ្នែកចូលគេង)
២០. ពេលចេញថើប ចូលមកវិញក៏ថើប (មានន័យថាពេលដែលអ្នកចេញទៅបំពេញការងារអ្នកថើបមនុស្សជាទីស្រលាញ់របស់អ្នក ហើយពេលត្រលប់មកវិញក៏ថើបគេដែរ)
២១. ត្រូវប្រាកដថារៀងរាល់អាហារពេលយប់របស់អ្នកពោរពេញដោយភាពរ៉ូមែនទិច ជជែកពីនេះនោះដោយភាពរីករាយ
២២. ផ្ញើរសារ រឺឆ្លៀតពេលទាក់ទងគ្នាទៅវិញទៅមក ទោះបីជាអ្នកទាំងពីរនៅកន្លែងធ្វើការក៏ដោយ
២៣. ទុកទូរស័ព្ទចោលមួយឡែក យ៉ាងហោចណាស់ ១ម៉ោងមុនចូលគេង ដើម្បីមានពេលជជែកគ្នារឿងផ្ទាល់ខ្លួន
២៤. ធ្វើរឿងភ្ញាក់ផ្អើលអោយគ្នាទៅវិញទៅមក
២៥. ព្យាយាមសាកល្បងរឿងថ្មីៗជាមួយគ្នា

ទោះបីជាអ្នកមិនអាចធ្វើបានទាំងអស់ ហោចណាស់ក៏ធ្វើអោយបានច្រើនជាងអត់ដែរ ដើម្បីសុភមង្គលគ្រួសាររបស់អ្នក៕

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!