RoseMag.Net | សុំ​លេខ​ទូរស័ព្ទ​នាង​បាន​ហើយ តើ​ត្រូវ​និយាយ​ជា​មួយ​នាង​ដោយ​របៀប​ណា? | Blog

សុំ​លេខ​ទូរស័ព្ទ​នាង​បាន​ហើយ តើ​ត្រូវ​និយាយ​ជា​មួយ​នាង​ដោយ​របៀប​ណា?

បញ្ចូល: July 3, 2016 ប្រភេទ: ស្នេហា-គ្រួសារ

   អ្នក​ច្បាស់​ជា​មាន​ការ​ព្រួយ​បារម្ភ​ជា​មិន​ខាន នៅ​ពេល​ដែល​អ្នក​ទទួល​បាន​លេខ​ទូរស័ព្ទ​នារី​ម្នាក់ ដែល​អ្នក​កំពុង​តែ​ចាប់​អារម្មណ៍។ មិន​ថា លេខ​ទូរស័ព្ទ​នោះ​បាន​មក​ដោយ​ការ​សុំ​ពី​នាង​ផ្ទាល់ ឬ​ការ​សុំ​បន្ត​ពី​មិត្ត​ជិតស្និទ្ធ​ណា​មួយ​របស់​នាង​ទេ អ្នក​ច្បាស់​ជា​បារម្ភ​ជា​មិន​ខានថា តើ​ត្រូវ Call ទៅ​នាង​ហើយ​គួរ​និយាយ​បែប​ណា​ខ្លះ?

   ខាង​ក្រោម​នេះ គឺ​ជា​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​បាន​ដើម្បី​អស់​កង្វល់​ជា​មួយ​នឹង​បញ្ហា​នេះ។

១. សម្រួល​អារម្មណ៍ និង​កាត់​បន្ថយ​អារម្មណ៍​ភ័យ​ខ្លាច​ជា​មុន​សិន ៖
   ភាព​ព្រួយ​បារម្ភ​បាន​ធ្វើ​ឲ្យ​អ្វីៗ​បរាជ័យ​ជា​ច្រើន។ ដូច្នេះ​ជា​ដំបូង​បង្អស់ មុន​នឹង​សម្រេច​ចិត្ត Call ទៅ​នាង យើង​សូម​ឲ្យ​អ្នក​ធ្វើ​ការ​សម្រួល​អារម្មណ៍​ឲ្យ​បាន ៥ទៅ​១០នាទី ជា​មុន​សិន ដើម្បី​ឲ្យ​ភាព​ភ័យ​ខ្លាច​នោះ​បាន​ធូរ​ស្បើយ។

២. រក​មូល​ហេតុ​ដែល​ជម្រុញ​ឲ្យ​យើង Call ទៅ​នាង ៖
   អ្នក​ត្រូវ​រក​មូល​ហេតុ​ឲ្យ​បាន​សមស្រប និង​ត្រឹម​ត្រូវ​បំផុត ព្រោះ​ថា សំណួរ​មួយ​នឹង​លេច​ឡើង គឺ​នាង​នឹង​សួរ​អ្នក​ថា "ហេតុ​អ្វី​បាន​ជា Call មក​នាង? តើ​មាន​បំណង​អ្វី... " ជា​ដើម។ ចំពោះ​មូល​ហេតុ​អ្នក​អាច​ស្វែង​យល់​ដោយ​ខ្លួន​ឯង ដូចជា ៖ ការ​សុំ​ខ្ចី​សៀវភៅ, ការ​សួរ​សុខ​ទុក្ខ.....។

៣. រក​ប្រធាន​បទ​ណា​មួយ ៖
   អ្នក​អាច​និយាយ​ពី​អ្វី​មួយ​ដែល​នាង​ចាប់​អារម្មណ៍ ឬ​នាង​ធ្លាប់​បាន​ដឹង​ច្រើន​ពី​មុន​មក។ បន្ទាប់​មក​អាច​ធ្វើ​ជា​ឆ្ងល់ ហើយ​សួរ​នាង នោះ​អ្នក​ក៏​អាច​ចាប់​ផ្ដើម​បើក​ឆាក​នៃ​ការ​សន្ទនា​បាន​ផង​ដែរ។

៤. ពេល​និយាយ​ព្យាយាម​កុំ​ឲ្យ​ខុស ឬ​តែ​ផ្ដេស​តែ​ផ្ដាស តាម​តែ​ចិត្ត​នឹក​ឃើញ ៖
   ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ខណៈ​ពេល​ដែល​អ្នក​កំពុង​តែ​សន្ទនា​ជា​មួយ​នាង។ ប្រសិន​បើ​មាន​អ្វី​មិន​ស្រួល​កើត​ឡើង​នោះ វា​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​នឹង​រក​ប្រធាន​បទ​មក​ភ្ជាប់​វិញ​ណាស់។ ម្យ៉ាង​ទៀត ប្រសិន​បើ​អ្នក និង​នាង​កំពុង​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ប្រធាន​បទ​អ្វី​មួយ​នោះ ចូរ​កុំ​នាំ​នាង​ឲ្យ​ទៅ​និយាយ​រឿង​នេះ រឿង​នោះ​ផ្សេង​ទៀត ដែល​អាច​ក្លាយ​ទៅ​ជា​ការ​សន្ទនា​ចាប់​ឆាយ​អី...។

៥. ស្ដាប់​នាង​និយាយ និង​អាកប្បកិរិយា​ជា​មនុស្ស​មាន​សីលធម៌​ម្នាក់ ៖
   អ្នក​ច្បាស់​ជា​បាន​ដឹង​ហើយ​ថា ក្នុង​នាម​ជា​មនុស្ស​មាន​សីល​ធម៌​ម្នាក់ តើ​ត្រូវ​ពោល​ពាក្យ​បែប​ណា​ខ្លះ? តើ​ពាក្យ​អ្វី​ដែល​ត្រូវ​និយាយ និង​អ្វី​ដែល​មិន​ត្រូវ​និយាយ។ ហាម​ដាច់​ខាត កុំ​និយាយ​កាត់​នាង ពេល​ដែល​នាង​កំពុង​តែ​និយាយ​ពីរឿង​អ្វី​មួយ ព្រោះ​នេះ​ជា​លើក​ដំបូង​ក្នុង​ការសន្ទនា​​ជា​មួយ​នាង​តាម​ទូរស័ព្ទ៕ 

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!